Yearendyearend1140x150

សម្តេច ហ៊ុន សែន សាសនាត្រូវដើរតូនាទីសំខាន់ ដើម្បីការពារសន្តិភាព

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
សម្តេច ហ៊ុន សែន  ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គក្នុងព្រះពុទ្ធសាសនាកម្ពុជា  នៅថ្ងៃទី២៨ កុម្ភៈ។

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេច ហ៊ុន សែន ថ្លែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។សាសនាត្រូវដើរតួនាទីសំខាន់បំផុតក្នុងការចូលរួមការពារ សុខសន្តិភាព ជូន ជាតិ សាសនា ព្រះមហាក្រត្ស និងអប់រំទូន្មានបរិស័ទអោយគោរព ក្នុងការប្រតិបត្តិតាមផ្លូវល្អ ដើម្បីរក្សានៅសន្តិភាពក្នុងសាសនា មិនថាពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រិស្តសាសនានោះទេ។ ការថ្លែងរបស់នាយករដ្ឋមន្រ្តីដូច្នេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គក្នុងព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ។ 

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា (ពុទ្ធសាសនាជាសាសនារបស់រដ្ឋ) ដូច្នេះហើយព្រះសង្ឃត្រូវចូលរួមថែរក្សា និងអប់រំ ទូន្មានបរិស័ទ និងបន្តថែរក្សាព្រះពុទ្ធសាសនាអោយបានគ្រប់៥០០០ព្រះវស្សា។ ព្រះសង្ឃដែលកំពុងទ្រទ្រងព្រះពុទ្ធសាសនាក៏ត្រូវតែដើរតួនាទីសំខានក្នុងការអប់រំ និងរួមចំណែកក្នុងការការពារ សុខសន្តិភាព ដល់បរិស័ទដែលកាន់ព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ។

បើតាមសម្តេច ទំនាក់ទំនងរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ បើគ្មានការរីចម្រើនផ្នែកអាណាចក្រ ពុទ្ធចក្រក៏មិនអាចរីកចម្រើនដែរ ពុទ្ធសាសនាមានចំណែកអប់រំបរិស័ទអោយការពារសន្តិភាព ក្នុងការបំពេញអោយគ្នាទៅវិញទៅមក ។ បើរដ្ឋដើរខុសហើយសាសនាគឺត្រូវរលាយដូចគ្នា មិនថាសាសនាអ្វីនោះទេ។ ជំនឿរបស់ពលរដ្ឋក្នុងសាសនាចង់ជឿលើសាសនាណាក៏បានដែរ ទៅលើលទ្ធិរបស់ខ្លួនបញ្ហាសាសនាស្ថិតស្ថេរ ឬមិនស្ថិតស្ថេរ នៅលើការដឹកនាំរបស់រដ្ឋ និងនៅលើជំនឿរបស់បរិស័ទ ដូច្នេះត្រូវធ្វើការអប់រំប្រជាពលរដ្ឋអោយនាំគ្នារក្សាសន្តិភាព ស្ថេរភាព ទាំងផ្នែកនយោបាយ និងការអប់រំ។

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ជីវភាពប្រជាពលរដ្ឋ គឺជាចំណុចសំខាន់របស់ពុទ្ធសាសនា បើពលរដ្ឋមានភាពលំបាក ខ្វះខាត តើមានធនធានមកពីណាដើម្បីជួយទ្រទ្រង់ដល់ពុទ្ធសាសនាបន្តទៀត ជីវភាពបរិស័ទ ក៏ដូចជាជីវភាពរបស់ពុទ្ធសាសនាដែរ នេះជាចំណុចផ្សាភ្ជាប់រវាងសាសនា និងបរិស័ទ។ ហើយក៏ជាចំណុចរួមមួយរបស់ វិស័យពុទ្ធចក្រ និងអណាចក្រ ក្នុងការថែរក្សានៅសន្តិភាពជូនប្រទេសជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង