Yearendyearend1140x150

៩ខែឆ្នាំ២០២០កម្ពុជាទទួល«ភ្ញៀវជនជាតិចិន»ជាង៣០ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរចិនមកលេងខេត្តសៀមរាប។

ភ្នំពេញ៖ ក្នុងរយៈពេល៩ ខែឆ្នាំនេះពលរដ្ឋចិនប្រមាណ ៣០ ម៉ឺននាក់ បានចូលមកប្រទេសកម្ពុជា ក្នុងនោះ ១៥០,០០០ នាក់បានភ្ជាប់មកជាមួយនូវទិដ្ឋាកាអាជីវកម្ម។នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលស៊ីស៊ីថាសម៍ទទួលបាននៅថ្ងៃទី ៤ វិច្ឆិកានេះ។

របាយការណ៍ពីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា រយៈពេល ៩ ខែឆ្នាំ២០២០ មានជនជាតិចិនចំនួន ៣០២.៨២៦ នាក់បានចូលមកប្រទេសកម្ពុជា។ក្នុងនោះ ១៥០,០០០ នាក់បានភ្ជាប់មកជាមួយនូវទិដ្ឋាកាអាជីវកម្ម និង ១៤២.០០០ នាក់បានភ្ជាប់មកជាមួយនូវទិដ្ឋាកាទេសចរណ៍។

យោងតាមរបាយការណ៍ប្រទេសដែលឈរលេខពីរបន្ទាប់ពីចិន គឺប្រទេសថៃ១៨​៩,៤៤២នាក់ វៀតណាមលេខ៣ មាន១៨​០​,៧៦០១នាក់ ​អាមេរិក៥៤,៦៦៦ កូរ៉េ៥៤,៤១៤នាក់ អ៉ឺរ៉ុប៤៤,៥៧៩នាក់។

គួរបញ្ជាក់ថា ឥទ្ធិពលនៃមេរោគផ្លូវដង្ហើម កូវីដ១៩ បានសម្លាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាស្ទើរតែទាំងស្រុង ខណៈប្រទេសនេះរំពឹងខ្លាំងទៅលើទេសចរអន្តរជាតិ។ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩%។

យោងតាមរបាយកាណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)។តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩៕

រងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរលាកសួតនៅភ្នំពេញថ្មីអ្នកទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះហើយការខាតបង់ចំណូលពីវិស័យទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣ ពាន់លានដុល្លារអាមេរិក។ រហូតមកដល់ពេលនេះមានក្រុមហ៊ុនសេវាកម្មទេសចរណ៍ចំនួន ៣០០០ កន្លែងនៅទូទាំងប្រទេសបានបិទទ្វាររួមមានសណ្ឋាគារផ្ទះសំណាក់និងភោជនីយដ្ឋាននានាដែលបណ្តាលឱ្យនិយោជិកចំនួន ៥ ម៉ឺននាក់បាត់បង់ការងារធ្វើ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង