Yearendyearend1140x150

ទូតចិន៖គ្មានអ្វីសង្ស័យចំពោះលទ្ធផលធ្វើតេស្តកូវីដ-១៩របស់មន្ទីរពិសោធន៍កម្ពុជានិងចិនទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី ៣ វិច្ឆិកា បានឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានអំពីករណីនៃការធ្វើតេស្ត វិជ្ជមានកូវីដ១៩របស់ពលរដ្ឋចិនចំនួន ៦ នាក់បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជាទៅប្រទេសចិនវិញ។ អ្នកនាំពាក្យបាន និយាយថា ក្នុងចំណោមអ្នកទាំង៦នាក់នេះមាន៤ នាក់នៅពេលដែលបានសម្រាកក្នុងមន្ទីរពេទ្យត្រូវបានធ្វើតេស្តកូវីដ១៩ចំនួន២ដងសារជាថ្មីម្តងទៀត ហើយលទ្ធផល គឺអវិជ្ជមាន។ចំណែកឯមនុស្ស២នាក់ទៀតមិនទាន់បានទាក់ទងមកស្ថានទូតចិនប្រចាំនៅកម្ពុជានៅឡើយទេ។

មានអ្នកយកព័ត៌មានបានសួរទៅស្ថានទូតចិនប្រចាំកម្ពុជាថា៖ “យោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តក្វាងចូវបានអោយដឹងថា មានជនជាតិចិនចំនួន ៦ នាក់បានចាកចេញពីប្រទេសកម្ពុជាតាមជើងហោះ ហើរ CZ8314 ពីភ្នំពេញទៅក្វាងចូវកាលពីថ្ងៃទី ២៧ ខែតុលា ពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ១៩។ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថាអ្នកទាំង ៦ នាក់នេះមិនបានឆ្លងមេរោគកូវីដ១៩នៅក្នុងប្រទេសកម្ពុជាទេ។ មានពលរដ្ឋជាច្រើនមានចំងល់យ៉ាងខ្លាំងចំពោះបញ្ហានេះ តើស្ថានទូតចិនប្រចាំនៅកម្ពុជាមានយោបល់យ៉ាងដូចម្តេចដែរចំពោះរឿងនេះ?

អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ដូច្នេះថា ប្រទេសចិន និងកម្ពុជាសុទ្ធតែទទួលបានសមិទ្ធិផលគួរជាទីមោទន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏បានធ្វើជាគំរូល្អសម្រាប់សហគមន៍អន្តរជាតិក្នុងការសហការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

លោកបានសង្កត់ធ្ងន់ថា“ យើងជឿជាក់និងមិនមានការសង្ស័យទាល់តែសោះចំពោះលទ្ធផលធ្វើតេស្ត៍កូវីដ១៩របស់ស្ថាប័នពិសោធន៍ប្រទេសចិននិងកម្ពុជា”៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង