Yearendyearend1140x150

ធនាគារកាណាឌីយ៉ាសម្ពោធទីតាំងថ្មី សាខាមេមត់ ខេត្តត្បូងឃ្មុំ ក្នុងទំហំទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ត្បូងឃ្មុំ៖ ធនាគារកាណាឌីយ៉ា បើកសម្ពោធទីតាំងថ្មី សាខាមេមត់ ខេត្តត្បូងឃ្មុំក្នុងទំហំទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការចូលរួមពីអ្នកស្រី សុង ខេងឡាយ អគ្គនាយិការង និងជានាយិកាប្រតិបត្តិការសាខាមេមត់។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសបើកប្រតិបត្តិការសាខាមេមត់ នៅទីតាំងអគារថ្មីនេះ អ្នកស្រីសុង ខេងឡាយ អគ្គនាយិការង និងជានាយិកាប្រតិបត្តិការសាខាមេមត់ មានប្រសាសន៍ថា សាខាមេមត់ត្រូវបានបើកអោយមានប្រតិបត្តិការដំបូងតាំងពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១០ ជាសាខាទី ៣០ របស់ ធនាគារកាណាឌីយ៉ា។ រហូតមកដល់ពេលនេះ សាខាមេមត់បានបើកប្រតិបត្តិការមប្រើសេវាកម្មធនាគារជូនអតិថិជនអស់រយៈកាល ១០ឆ្នាំមកហើយ។

អ្នកស្រីបានបន្តថា ថ្ងៃនេះយើងបានផ្លាស់ប្តូរមកអគារសាខាមេមត់ថ្មីដែលស្ថិតនៅកណ្តាលទីប្រជុំជន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលទីតាំងថ្មីនេះត្រូវបានវិនិយោគអស់ប្រមាណជាង USD៥០០,០០០ គឺជាការវិនិយោគ ដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ទៅលើសេវាកម្មល្អជូនអតិថិជន និងការិយាល័យធ្វើការធំទូលាយជូនបុគ្គលិក។

អ្នកស្រីបានបន្ថែមថា សាខាមេមត់ទទួលស្វាគមន៍អតិថិជនទាំងអស់គ្នាដោយក្តីរីករាយ និង ផ្តល់ជូននូវសេវាកម្មប្រកបដោយ ផាសុកភាព ភាពងាយស្រួល និង ផលិតផល សេវាកម្មហិរញ្ញវត្ថុ ដ៏សម្បូរបែបដូចជា ប្រាក់បញ្ញើ (ជាប្រាក់ដុល្លាអាមេរិក ប្រាក់រៀល និង ប្រាក់យ័នចិន) ឥណទាន (ឥណទានផ្ទះ ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន) ឥណទានពាណិជ្ជកម្មខ្នាតតូចធំ ឥណទានសម្រាប់សហគ្រាហតូច និង មធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ បណ្ណ័ឥណទាន សេវកម្មធនាគារចរន្តតាមទូរសព្ទ័ដៃ ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ ដំណើរការ២៤ម៉ោង/សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។

ជាចុងក្រោយ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តពីសំណាក់អតិថិជន និងដៃគូទាំងអស់ ដែលបានជួយគាំទ្រ ប្រើប្រាស់សេវាកម្មធនាគារកាណាឌីយ៉ា រហូតមក អរគុណដែលអនុញ្ញតិអោយយើងខ្ញុំបម្រើសេវាកម្មហិរញ្ញាវត្ថុជូនលោកអ្នក អរគុណដែល អនុញ្ញតិអោយយើងខ្ញុំចូលរួមដោះស្រាយបញ្ហា និងកង្វល់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមគ្រួសារអាជីវកម្មរបស់លោកអ្នក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្ពោធសាខាថ្មី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង