Cct850x100 1

បទវិភាគ៖ ធាតុពិតលាក់ពុតជា"អ្នកការពារបរិស្ថាន"របស់សហរដ្ឋអាមេរិក

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វិមានសរបស់ប្រធានាធិបតីអាមេរិក

ចិន៖ពេលកន្លងទៅថ្មីៗនេះ អ្នកនយោបាយមួយចំនួនរបស់សហរដ្ឋអាមេរិក បានឃោសនាបំប៉ោងជាបន្តបន្ទាប់នូវបញ្ហាបម្រែបម្រួលអាកាសធាតុនិងបញ្ហាការពារបរិស្ថានក្នុងគោលបំណងនយោបាយ ហើយវាយប្រហារនិងលាបពណ៌ទៅលើប្រទេសចិនជារឿយៗ ដើម្បីច្រានចោលទំនួលខុសត្រូវនិងបិទបាំងពីទង្វើអាក្រក់របស់ខ្លួនលើវិស័យការពារបរិស្ថាន។ ប៉ុន្តែកលល្បិចបែបនេះមិនត្រឹមតែមិនអាចបោកបញ្ឆោតមនុស្សទាំងឡាយលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញយ៉ាងច្បាស់ថែមមួយកម្រិតទៀតថា តើអ្នកនយោបាយអាមេរិកដែលអួតអាងថាខ្លួនជា”អ្នកការពារបរិស្ថាន”ទាំងនេះបានគេចវេះពីកាតព្វកិច្ចអន្តរជាតិនិងធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងបរិស្ថានពិភពលោកយ៉ាងដូចម្តេច។ ក៏ដូចឥស្សរជនវិភាគបានបង្ហាញដូច្នោះថា សហរដ្ឋអាមេរិកបានក្លាយជាអ្នកបំផ្លាញនិងជាអ្នកបង្កឧបសគ្គធំបំផុតសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបរិស្ថានអន្តរជាតិ។

ការដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ គេចវេះពីការអនុវត្តកាតព្វកិច្ចអន្តរជាតិ អវត្តមាននៃសន្ធិសញ្ញាបរិស្ថានពហុវិស័យនិងពហុភាគី បង្កឧបសគ្គដល់ដំណើរបរិស្ថានពហុភាគី ល។ល អាមេរិកអួតអាងថា ខ្លួនជាអ្នកដឹកនាំនៃកិច្ចការការពារបរិស្ថានពិភពលោក ប៉ុន្តែ មិនត្រឹមតែមិនអនុវត្តកាតព្វកិច្ចកាត់បន្ថយការបញ្ចេញសារធាតុបំពុលរបស់ខ្លួនប៉ុណ្ណោះ ថែមទាំងក្លាយជាអ្នកបំផ្លាញកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថានអន្តរជាតិធំបំផុតទៀតផង។ អ្នកផងទាំងពួងបានមើលឃើញថា ថ្នាក់ដឹកនាំអាមេរិកធ្លាប់បង្ហាញជាសាធារណៈជាច្រើនលើកថា ការឡើងកម្តៅរបស់ពិភពលោកទាំងមូលគឺជាល្បិចបញ្ឆោត ព្រមទាំងបានរារាំងនិងបំផ្លាញជាច្រើនលើកនូវការឈានដល់គំនិតឯកភាពអំពីបញ្ហាអាកាសធាតុរបស់ប្រទេសG20។ ក្រៅពីនេះ គិតរហូតដល់បច្ចុប្បន្ន អាមេរិកនៅតែមិនឱ្យសច្ចាប័នលើ«ពិធីសារក្យូតូ» ហើយបណ្តែតបណ្តោយការបញ្ចេញកាបូនរបស់ខ្លួនកើនឡើងយ៉ាងឆាប់រហ័ស។ ដោយទទួលរងឥទ្ធិពលអវិជ្ជមានពីអាមេរិក ប្រទេសរីកលូតលាស់ជាច្រើនបដិសេធមិនព្រមធ្វើកិច្ចសន្យាស្តីពីគោលដៅកាត់បន្ថយការបញ្ចេញសារធាតុបំពុលថ្មីក្នុងដំណាក់កាលធ្វើកិច្ចសន្យាទី២នៃ«ពិធីសារក្យូតូ» ដែលបានរារាំងយ៉ាងខ្លាំងក្លាដល់អភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការផ្នែកអាកាសធាតុពិភពលោក ។ ជាងនេះទៅទៀត អាមេរិកក៏បានបង្កឧបសគ្គក្នុងការគ្រប់គ្រងបរិស្ថានសកលឥតឈប់ឈរខាងវិស័យគ្រប់គ្រងកាកសំណល់ ការជួញដូរសត្វព្រៃនិងជីវៈចម្រុះជាដើម ។

ទង្វើអាត្មានិយមមួយចំនួនរបស់អាមេរិកបានលាតត្រដាងពីភាពលាក់ពុតរបស់អ្វីដែលហៅថា”អ្នកការពារបរិស្ថាន” បង្ហាញឱ្យឃើញពីមុខមាត់ពិតនៃឯកតោភាគីនិយមនិងអនុត្តរភាពនិយមដែលតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយលើផលប្រយោជន៍សាធារណៈរបស់មនុស្សជាតិទាំងមូល។ អ្នកនាយោបាយអាមេរិកដែលអនុវត្តស្តង់ដារស្ទួននិងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងមិនត្រឹមតែមិនអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនអាមេរិកបានប៉ុណ្ណោះទេ ថែមទាំងក៏ជំពាក់ហេតុផលមួយពីសំណាក់ប្រជាជនពិភពលោកទៀតផង ៕

Khcct banner

អត្ថបទទាក់ទង