Yearendyearend1140x150
Img 0571

ក្រុមហ៊ុនអន្តរជាតិចិនមួយទៀតទាក់ទងរកវិនិយោគវិស័យអាកាសចរស៊ីវិលនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ និង Mr.Ted Chen អ្នកចាត់ការទូទៅក្រុមហ៊ុនអន្តរជាតិចិនអេវីក

ភ្នំពេញ៖ក្រុមហ៊ុនអន្តរជាតិចិនអេវីក AVIC INTERNATIONAL HOLDING CORPORATION នៅថ្ងៃទី ២៧ តុលានេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសុំស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ក្នុងជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ Mr.Ted Chen អ្នកចាត់ការទូទៅក្រុមហ៊ុនក្នុងហ៊ុនរបស់លោកមានបំណងស្វែងរកឱកាសវិនិយោគ ពិនិត្យលទ្ធភាព និងសក្តានុពលដែលអាចឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ឬធ្វើជាដៃគូរអភិវឌ្ឍន៍លើវិស័យអាកាសចរស៊ីវិល។

ចំពោះកិច្ចការបណ្តោះបណ្តាលវិញក្រុមហ៊ុនចិនមួយនេះ អះអាងថា ខ្លួនក្រុមហ៊ុនជួយបណ្តុះបណ្តាលធនធានមនុស្សតាមលទ្ធភាពដែលក្រុមហ៊ុនអាចជួយបាន។

ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនក្នុងកិច្ចសហប្រតិបត្តិការ ជំរុញឱ្យមានការវិនិយោគលើវិស័យអាកាសចរស៊ីវិលទៅតាមលទ្ធភាពដែលក្រុមហ៊ុនអាចធ្វើបាន និងស្នើដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរស៊ីវិល។

តំណាងក្រុមហ៊ុនក៏បានទទួលយកសំណើ របស់ ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ទៅសិក្សានិងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ដែលក្រុមហ៊ុនមានលទ្ធភាពអាចទទួលយកបាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង