Cct850x100 1

គម្រោងពង្រីកផ្លូវ(Runway)នៅព្រលានយន្តហោះព្រះសីហនុគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គម្រោងពង្រីកផ្លូវរត់យន្តហោះថ្មី(Runway)របស់អាកាសយាន្តដ្ឋានព្រះសីហនុគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៅឆ្នាំ២០២០

ព្រះសីហនុ៖ គម្រោងពង្រីកផ្លូវរត់យន្តហោះថ្មី(Runway)របស់អាកាសយាន្តដ្ឋានព្រះសីហនុគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៅឆ្នាំ២០២០។គម្រោងនេះចំណាយទឹកប្រាក់ចំនួន៥៨លានដុលារអាមេរិក។

គម្រោងផ្លូវនេះ បើកដំណើរការនៅឆ្នាំ២០១៨ ដើម្បីចុះចតរបស់យន្តហោះធំៗដូចជា៖ B-777-300ER ឬយន្តហោះA-350-1000ដែលអាចធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាញឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា មានប្រសាសន៍ថា គម្រោងនេះមានក្រុមហ៊ុន Memard ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Group ហើយជាក្រុមហ៊ុនឈានមុខគេនៅពិភពលោកផ្នែកវិជ្ជាជីវៈ ដោយបច្ចុប្បន្នកំពុងកែលំអគម្រោងផ្លូវនេះ ដោយមានការចាក់ដីបំពេញទ្រង់ទ្រាយធំ និងបានបំពាក់សម្ភារបរិក្ខារ និងធ្វើប្រតិបត្តិការលើការងារចាក់បំពេញដី និងចាក់ថ្នល់។

បើតាមលោក ស៊ិន ចាន់សេរីវុត្ថា អាកាសយាន្តដ្ឋានព្រះសីហនុបានពង្រីកផ្លូវរត់បន្ថែមពី២,៥០០ម៉ែត្រឱ្យដល់៣,៣០០ម៉ែត្រ បន្ថែមពីលើការពង្រីកផ្លូវយន្តហោះឡើងចុះ(airstrip)បច្ចុប្បន្ន។លោកសង្ឃឹមថា ក្រោយគម្រោងនេះចប់នឹងទាក់ទងភ្ញៀវទេសចរបន្ថែម។

លោក ស៊ិន ចាន់សេរីវុត្ថា បានសង្កត់ធ្ងន់ថា ក្នុងគម្រោងអាកាសយានដ្ឋាន នឹងពង្រឹងការអនុវត្តបទប្បញ្ញត្តិ ក្នុងន័យសុវត្តិភាព និងសន្តិសុខ តឹងរឹងបំផុត ហើយនឹងធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីធានាពីដំណើរការទៅដោយរលូន ជាពិសេសការទទួលជើងហោះហើរ៕

Khcct banner

អត្ថបទទាក់ទង