Yearendyearend1140x150

អ្នកឧកញ៉ាពុងឃាវសែ ៖គម្រោងអភិវឌ្ឍន៍«កោះនរា»នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចនិង សង្គមជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានថ្លែងថា គម្រោងទីក្រុងរណបថ្មី«កោះនរា» នឹងសាងសង់ជារូបរាងនៅលើដីប្រមាណ១២៥ហិកតា ដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ៥៥០ លានដុល្លារអាមេរិក និងបញ្ជប់ការសាងសង់រយៈពេលបីឆ្នាំ។ហើយគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើនដល់ប្រទេសជាតិ តាមរយៈការវិនិយោគ។

ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា នាព្រឹកថ្ងៃ ២៦ តុលា អ្នកឧកញ៉ាពុង ឃាវសែ គម្រោងទីក្រុងរណបថ្មី« កោះនរា» ទទួលការអនុញ្ញាតពីរដ្ឋរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍ជាទីក្រុងរណបថ្មីមួយទៀតមានទំហំប្រមាណ ១២៥ ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ការសាងសង់នេះចាប់តាំងពីខែមករាឆ្នាំ ២០២០ នឹងបានបុកគ្រឹះបេតុងចាក់ថ្មនិងចាក់ខ្សាច់បំពេញដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេនៃគំរោងអភិវឌ្ឍន៍កោះនរា ដោយគិតមលដល់ពេលបច្ចុប្បន្ននេះសម្រេចបានជាង២៧ ភាគរយ។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ៥៥០ លានដុល្លារអាមេរិកនៅដំណាក់កាលបន្ទាប់នេះ ហើយក្រុមហ៊ុននឹងត្រូវធ្វើការសាងសង់ស្ពានចំនួន ២ ទីតាំងបន្ថែមទៀត។ស្ពានទី១ ជាប្រភេទស្ពានបេតុងយោងកាប ដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា។ ស្ពាននេះមានបណ្ដោយប្រវែង ៦០ ម៉ែត្រ ទទឹង២០ ម៉ែត្រនិងមានកន្លងចំនួន ៣ សម្រាប់យានយន្ត និង១ កន្លងសងខាង សម្រាប់ថ្មើរជើង។ ចំពោះគម្រោងថវិកាចំណាយមានចំនួន ១.៦ មួយលានដុល្លារអាមេរិក នឹងចំណាយពេលសាងសង់ប្រមាណជា ១២ ខែ។

ស្ពានទី ២ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រ មានប្រវែង ៨២៤ ម៉ែត្រនិងទទឹង ២៤.៥ ម៉ែត្រនឹងមាន៣ កន្លែងសំខាន់សម្រាប់យានយន្តនិង ១ កន្លងសងខាងសម្រាប់ថ្មើរជើង បន្ថែមពីនេះសរសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រចំនួនពីរដើម ដែលមានចម្លាក់ក្បាច់ខ្មែរដ៏ពិសេស ធ្វើឲ្យស្ពានមានកម្ពស់ពីផ្ទៃទឹកដល់ទៅ៨ ម៉ែត្រជាអតិបរិមានូវរដូវវស្សាសម្រាប់នាវាចរណ៍អាចឆ្លងកាត់បាន ដែលគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិកនិងប្រើប្រាស់រយៈពេលសាសងប្រមាណជា ៣៥ ខែ។

អ្នកឧកញ៉ា ពុង ឃាវសែ បានសង្គត់ធ្ងន់ថា គម្រោងអភិវឌ្ឍន៍កោះនរានេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើនដល់ប្រទេសជាតិ។ ជាពិសេសក្នុងកាលទេសៈនៃភាពលំបាកផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលកម្ពុជាកំពុងត្រូវការការវិនិយោគបន្ថែមជាច្រើនដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចឲ្យបានរឹងមាំ។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា អាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ ម៉ឺននាក់ ដោយចំណាយថវិកាសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ដោយឡែកសម្រាប់ថវិកា ៥៥០ លានដុល្លារនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេលបីឆ្នាំដំបូងត្រូវបានប៉ាន់ប្រមាណថាអាចរួមចំណែកដល់ការផលិតផលក្នុងស្រុក GDP ប្រមាណជា២២៥ ក្នុងមួយឆ្នាំៗ ដែលស្មើនឹងជិត ០.៩ ភាគរយនៃ GDP នាពេលបច្ចុប្បន្ន។

គម្រោងកោះនរាកំពុងប្រើប្រាស់កម្លាំងពលកម្ម៧០០នាក់ នឹងអាចឡើងដល់ ៧០០០នាក់នៅពេលគម្រោងមានសកម្មភាពសាងសង់ពេញទំហឹង បន្ទាប់ពីចប់ការសាងសង់តំបន់អភិវឌ្ឍន៍កោះនរានេះ នឹងបង្កើនការងារប្រមាណជា១ ម៉ឺនកន្លែងដើម្បីដំណើរការប្រតិបត្តិការប្រចាំថ្ងៃផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង