Yearendyearend1140x150

កម្ពុជានឹងរងឥទ្ធិពលព្យុះមួយទៀតឈ្មោះ«ម៉ូឡាវ»នៅថ្ងៃទី២៨-២៩ខែតុលានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កម្ពុជានឹងរងឥទ្ធិពលព្យុះមួយឈ្មោះ ម៉ូឡាវ នៅថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។

យោងការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ វិសម្ពាធមួយ ដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៉ីហ្វិកខាងកើត កៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន។

ក្រសួងធនធានទឹក បានឲ្យដឹងថា តាមការព្យាករ ព្យុះនេះ នឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង