Yearendyearend1140x150

សង្គ្រាមឧបទ្វីបកូរ៉េ៖ចិនស្នេហាសន្តិភាព ប៉ុន្តែក៏មិនខ្លាចការបង្ករឿងជាដាច់ខាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ កាលពីខែមិថុនា ឆ្នាំ ១៩៥០ ទន្ទឹមនឹងសង្គ្រាមផ្ទៃក្នុងកូរ៉េបានផ្ទុះឡើង រដ្ឋាភិបាលអាមេរិកបានសម្រេចជ្រៀតជ្រែកសង្គ្រាមផ្ទៃក្នុងកូរ៉េដោយកម្លាំងអាវុធដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្រ្តសកលរបស់ខ្លួននិងគំនិតសង្គ្រាមត្រជាក់ កងទ័ពអាមេរិកបានឆ្លង “ខ្សែកំណត់ព្រំដែនយោធា38°N” វាយសម្រុកចូលតំបន់ខាងជើងនៃឧបទ្វីបកូរ៉េ និងតំបន់ព្រំដែនរវាងចិននិងកូរ៉េខាងជើងយ៉ាងឆាប់រហ័ស ។ ក្នុងគ្រាដ៏គន្លឹះ ថ្នាក់ដឹកនាំចិនកាលនោះ ដូចជាលោក ម៉ៅសេទុង ជាដើមបានធ្វើសេចកី្តសម្រេចចិត្តដ៏ធំសំខាន់ ពោលគឺ ចាត់បញ្ជូនកងទ័ពស្ម័គ្រចិត្តប្រជាជនចិនឱ្យចេញពីព្រំដែនទៅធ្វើការប្រយុទ្ធនៅកូរ៉េខាងជើង ដើម្បីការពារមាតុប្រទេស ។

ក្នុងសភាពការណ៍យ៉ាងលំបាកលំបិនដែលកងកម្លាំងយោធាចិនអន់ជាងកងកម្លាំងសត្រូវយ៉ាងឆ្ងាយ កងទ័ពស្ម័គ្រចិត្តប្រជាជនចិនបានគួរផ្សំយ៉ាងជិតស្និទ្ធជាមួយកងទ័ពនិងប្រជាជនកូរ៉េខាងជើង រួមគ្នាធ្វើការប្រយុទ្ធយ៉ាងលំបាកលំបិនអស់រយៈពេល ២ឆ្នាំ៩ខែ ទីបំផុតបានទទួលយកជ័យជម្នះលើសង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងអាមេរិក ។ ក្នុងសៀវភៅ «វិភាគពីប្រទេសចិន» លោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបានសរសេរថា និយាយចំពោះប្រទេសចិន សង្គ្រាមកូរ៉េបានកំណត់ឋានៈជាប្រទេសខ្លាំងក្លាខាងយោធានិងមជ្ឈិមមណ្ឌលបដិវត្តន៍អាស៊ីរបស់សាធារណរដ្ឋប្រជាមានិតចិនដែលទើបតែបង្កើតឡើង ។ សង្គ្រាមលើកនេះក៏បានបង្កើតកិត្យានុភាពផ្នែកយោធារបស់ប្រទេសចិនដែលគួរឱ្យគូប្រជែងកោតខ្លាច ហើយក្នុងរាប់សិបឆ្នាំបន្ទាប់ពីនេះ កិត្យានុភាពបែបនេះបានមានវត្តមានជាប់រហូតមក !

តាមការពិត លោក Kissingerគ្រាន់តែចង្អុលបង្ហាញពីខ្លឹមសារមួយចំនួន ។ ជាងនេះទៅទៀត សង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងអាមេរិកដ៏មហិមា មិនត្រឹមតែជា “សង្គ្រាមបង្កើតកិត្យានុភាព” របស់ប្រទេសចិនថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជាសង្គ្រាមស្លាប់និងរស់របស់កម្លាំងរីកចម្រើននៅលើពិភពលោកដើម្បីគាំពារសន្តិភាពទៀតផង ។

បើប្រៀបធៀបនឹងកាលពី ៧០ឆ្នាំមុន បច្ចុប្បន្ននេះ សន្តិភាពនិងការអភិវឌ្ឍបានក្លាយជាចរន្តសកល ។ ប៉ុន្តែ អ្នកនយោយបាយមួយចំនួនរបស់អាមេរិកមិនបានយកមេរៀនពីប្រវតិ្តសាស្ត្រ នៅតែទទូចប្រកាន់ទស្សនផលបូកសូន្យ ធ្វើការប្រកួតប្រជែងនិងសង្គ្រាមត្រជាក់ដដែល ឃោសនាបំប៉ោងយ៉ាងគឃ្លើននូវឯកតោភាគីនិយម អនុត្តរភាពនិយមនិងអាត្មានិយមហួសហេតុ ព្រមទាំងដាក់សម្ពាធយ៉ាងឆ្គួតឡប់ៗទៅលើប្រទេសចិន ។

ថ្ងៃទី ២៣ ខែតុលា ក្នុងមហាសន្និបាតរំលឹកខួប ទី៧០នៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក លោកស៊ីជីនភីង អ្នកដឹកនាំកំពូលចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា ប្រទេសចិន គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។ ប្រទេសចិនស្នេហាសន្តិភាព ប៉ុន្តែក៏មិនខ្លាចការបង្ករឿងជាដាច់ខាតទោះតាមទម្រង់ណាក៏ដោយ ប្រវតិ្តសាស្ត្របាននិងបន្តបញ្ជាក់ពីចំណុចនេះតទៅទៀត ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង