Yearendyearend1140x150

ការវិនិយោគផ្ទាល់ពីបរទេសនៅចិនបានកើនឡើងក្នុងរយៈពេល៩ខែនៃឆ្នាំ ២០២០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការវិនិយោគផ្ទាល់ពីបរទេសនៅចិនបានកើនឡើងក្នុងរយៈពេល៩ខែនៃឆ្នាំ ២០២០

ចិន៖ សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញពីសញ្ញានៃការងើបឡើងវិញ។ នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថាការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិនបានកើនឡើងពេញ ៩ ខែដំបូងនៃឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិនបានកើនឡើងដល់ ១០៣ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះដែលជាការកើនឡើង ២,៥ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានការរាតត្បាតខ្លាំងពីកូវីដ១៩ក៏ដោយ។ នៅក្នុងខែកញ្ញាការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ១៤ ពាន់លានដុល្លារកើនឡើង ២៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយការវិនិយោគបានកើនឡើងជារៀងរាល់ខែចាប់តាំងពីខែមេសា។

យោងតាមមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងពាណិជ្ជកម្មចិនបានអោយដឹងថាក្រុមហ៊ុនបរទេសជាច្រើនចូលចិត្តរង់ចាំនិងមើលក្នុងដំណាក់កាលដំបូងនៃការរាតត្បាតកូវីដ១៩នេះ។ ទោះយ៉ាងណាឥឡូវនេះពួកគេបានចាប់ផ្តើមពង្រីកការវិនិយោគរបស់ខ្លួន។ ហើយក្រុមហ៊ុនជាច្រើនដូចជា BMW, Siemens, LG និង Toyota កំពុងមានគម្រោងវិនិយោគធំៗ នៅក្នុងប្រទេសចិន។

លោក Zong Changqing ឧត្តមស្នងការក្រសួងពាណិជ្ជកម្មចិន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ចិនបានផ្លាស់ប្តូរពីអវិជ្ជមានទៅវិជ្ជមាននៅត្រីមាសទី៣ ដែលនេះបង្ហាញយ៉ាងច្បាស់ពីសក្ដានុពលនិងភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

ការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសចិនបានធ្លាក់ចុះ ១១ ភាគរយនៅក្នុងត្រីមាសទីមួយ។ ប៉ុន្តែវាបានកើនឡើង ៨,៤ ភាគរយនៅត្រីមាសទី២ និង ២០ ភាគរយនៅត្រីមាសទីបី។ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថាកំណើននេះនឹងបន្តនៅក្នុងត្រីមាសទី៤ ។ ហើយប្រទេសចិនក៏កំពុងចាត់វិធានការដើម្បីធានាគោលដៅនេះ។

គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពាក់ព័ន្ធចំនួន ២០ និងខេត្តចំនួន ៦ ដើម្បីទាក់ទាញវិនិយោគបរទេសនិងផ្តល់សេវាកម្មដល់គម្រោងវិនិយោគបរទេសធំ ៗ ជិត ៧០០ គម្រោង។ គម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគប្រមាណ ២០០ ពាន់លានដុល្លារអាមេរិក។ ទាំងនេះគឺជាគម្រោងក្នុងវិស័យផលិតកម្មឧស្សាហកម្មសេវាកម្មនិងវិស័យបច្ចេកវិទ្យាខ្ពស់។ រដ្ឋាភិបាលចិនបានជួយពួកគេឱ្យចាប់ផ្តើមប្រតិបត្តិការឡើងវិញដោះស្រាយបញ្ហាភ័ស្តុភារនិងធានានូវការចូលរបស់អ្នកគ្រប់គ្រងនិងអ្នកបច្ចេកទេសបរទេសជាន់ខ្ពស់ចំនួន ១០.០០០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង