Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

សមាគមសម្ព័ន្ធខ្មែរ-ចិនគាំទ្រការបើកបង្រៀនមុខវិជ្ជាជំនាញគរុកោសល្យភាសាចិនរបស់រាជបណ្ឌិត្យសភា

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោក បូ រ៉េត ប្រធានផ្លាស់ប្តូរសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបើកកិច្ចពិភាក្សាតុមូលស្តីពីការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិន ដើម្បីស្វែងរកធាតុចូល និងលើកទឹកចិត្ត ដល់គ្រូបង្រៀនភាសាចិនជនជាតិខ្មែរ មកទទួលយកការបណ្តុះបណ្តាលផ្នែកគរុកោសល្យឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។

លោក បូ រ៉េត ប្រធានផ្លាស់ប្តូរសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិន ត្រូវបានរួមគ្នាបង្កើតឡើងដោយអនិកជនចិននៅកម្ពុជា ដែលមានរចនាសម្ព័ន្ធ ចម្រុះ សមាគមចិនទាជីវ សមាគមចិនហៃណាំ សមាគមចិនខិ សមាគមចិនហុកគាន សមាគមក្វាងចាវ ដែលជាសមាគមធំៗទាំង៥ សមាគមតាមត្រកូលនីមួយៗ សាខាសមាគមខ្មែរចិននៅតាមខេត្តក្រុងស្រុកផ្សេងៗ សាលារៀនចិន សារព័ត៌មានចិន ក្រុមម៉ុងសាយចិន វិហារចិន សភាពាណិជ្ជកម្មចិន សមាគមសាមគ្គី ជាដើម ដែលមានជាង១៥០ក្រុម ដែលបង្កើតបានជារចនាសម្ព័ន្ធដ៏ធំមួយនេះ។

បើតាមលោក បូ រ៉េត តាំងពីសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០មក សមាគមតែងតែជំរុញវិស័យអប់រំភាសាចិន និងផ្សព្វផ្សាយប្រពៃណីចិនយ៉ាងសកម្ម មិនតែប៉ុណ្ណោះ ថែមទាំងបានបណ្តុះបណ្តាល ធនធានអ្នកចេះភាសាខ្មែរ-ចិន មួយជំនាន់ហើយមួយជំនាន់ទៀត។ បច្ចុប្បន្ន សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា មានសាលារៀនភាសាចិនចំនួន៥៨ ដែលមានគ្រូបង្រៀនប្រមាណ ១២០០នាក់ និងសិស្សានុសិស្សប្រមាណ ៥៥០០០ (ហាសិបប្រាំពាន់)នាក់។ សាលារៀនភាសាចិនដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ មានសិស្សប្រមាណ ៣០០០០ (សាមសិបពាន់) នាក់ ក្នុងនោះ សាលារៀនទួនហ្វា មានសិស្សច្រើនជាងគេ ពោលគឺមានប្រមាណ ១៦០០០ (ដប់ប្រាំមួយពាន់) នាក់។

សង្គ្រាមនៅចន្លោះឆ្នាំ១៩៧០ ដល់ ១៩៩០ បណ្តាលឱ្យការអប់រំភាសាចិនត្រូវបានកាត់ផ្តាច់ និងធ្វើឱ្យបាត់បង់ធនធានគ្រូបង្រៀនភាសាចិនជាច្រើន។ តាមការស្វែងយល់របស់ខ្ញុំ បច្ចុប្បន្ននេះ គ្រូបង្រៀនភាសាចិនក្នុងតំបន់ អាចបង្រៀនត្រឹមបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ តែប៉ុណ្ណោះ ក្នុងនោះផងដែរ គ្រូបង្រៀនភាសាចិនក្នុងតំបន់មួយភាគធំ ត្រូវបានចាត់តាំងឱ្យបង្រៀនថ្នាក់ទី១ ដល់ថ្នាក់ទី៤ លោកគ្រូ អ្នកគ្រូដែលអាចបង្រៀនដល់ថ្នាក់ទី៥ និងថ្នាក់ទី៦ បាន សុទ្ធតែត្រូវបានចាត់ទុកជាអ្នកដែលមានសមត្ថភាពខ្ពស់ក្នុងចំណោមគ្រូបង្រៀនភាសាចិនក្នុងតំបន់។ ចំពោះកម្រិតមធ្យមសិក្សាបឋមភូមិវិញ ជាទូទៅតម្រូវឱ្យគ្រូបង្រៀនជាជនជាតិចិនជាអ្នកបង្រៀនដោយផ្ទាល់។ ក្នុងន័យនេះ សាលារៀនចិនកម្រឹតមធ្យមសិក្សាបឋមភូមិ គឺកំពុងតែស្ថិតក្នុងដំណាក់កាលខ្វះខាតគ្រូបង្រៀនភាសាចិនជនជាតិខ្មែរ។

ឆ្លៀតក្នុងឱកាសនេះប្រធានផ្លាស់ប្តូរសមាគមសម្ព័ន្ធខ្មែរ-ចិន សូមធ្វើការកោតសរសើរចំពោះរាជបណ្ឌិត្យសភាកម្ពុជា ចំពោះគំនិតផ្តួចផ្តើមបង្កើតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ជំនាញគរុកោសល្យភាសាចិន។ក្រោមកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា និង មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរ ភាសាចិន-ភាសាបរទេសនៃក្រសួងអប់រំប្រទេសចិន ប្រទេសកម្ពុជាដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគរុកោសល្យភាសាចិនលើកដំបូងនេះ នឹងបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិនដែលមានគុណភាពជាច្រើនរូប និងធានានូវកម្លាំងធនធានគ្រូបង្រៀនដែលអាចបំពេញគ្រប់តម្រូវការ ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅកម្ពុជា ឱ្យកាន់តែមានវិបុលភាពផងដែរ៕

អត្ថបទទាក់ទង