Yearendyearend1140x150

ឆ្នាំ២០២១៖ រដ្ឋាភិបាលកម្ពុជាត្រៀមថវិកា៤០ប៊ីលានរៀល ដើម្បីរើសមន្ត្រីថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានត្រៀមថវិការចំនួន៤០ប៊ីលានរៀល ដើម្បីជ្រើសរើសមន្រ្តីថ្មី ក្នុងឆ្នាំ២០២១ និងចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ២០២១ ស្មើនឹងកម្រិតឆ្នាំ ២០២០។ នេះបើតាម “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តនាព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០២០។

យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ដែលអង្គគណៈរដ្ឋមន្រ្តីអនុម័តនៅថ្ងៃនេះ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀលដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើសមន្ត្រីមានសមត្ថភាពនិងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។

ចំណែកប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ២០២១ ស្មើនឹងកម្រិតឆ្នាំ ២០២០ ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតនៃឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌកម្មករក្រៅប្រព័ន្ធ ក៏ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

បើតាមសេចក្តីព្រៀងច្បាប់ដែល ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន៣០ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។ការគ្រោងថយចុះនេះ ដោយសារគ្រប់ក្រសួងស្ថាប័នទាំងអស់ជាទូទៅគោរពបាននូវពិតានចំណាយគោល ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនសម្រាប់ចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ ក្នុងក្របខណ្ឌនៃការធ្លាក់ចុះនៃចំណូល និងក្នុងគោលដៅសន្សំធនធានសម្រាប់បន្តអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិជំងកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង