Yearendyearend1140x150

បុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយប្រកាសលក់អាវុធតាមហ្វេសប៊ុក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ។ ក្នុងនោះផងដែរ ក៏មានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

ជនសង្ស័យឈ្មោះ អ៊ាន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលស្រងាំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់ ។ បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ហ្វេសប៊ុក
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង