Yearendyearend1140x150

ឯកឧត្តមកែ គឹមយ៉ានវាយ«សារ»សុំសម្ដេចមកជួយអ្នកបន្ទាយមានជ័យ ខណៈខ្លួនកំពុងមានជំងឺអាចវះកាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ 

បន្ទាយមានជ័យ៖ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កំពុងមានជំងឺដែលអាចត្រូវវះកាត់។នេះបើតាមការបញ្ជាក់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពេលសម្តេចចុះចែកជំនួយជូនដល់ប្រជាពលរដ្ឋនៅថ្ងៃទី ២១ តុលានេះ។

សម្ដេច ហ៊ុន សែន ស្រាយចម្ងល់អំពីអវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ពេលពលរដ្ឋនៅបន្ទាយមានជ័យជួបគ្រោះទឹកជំនន់ ដោយសម្តេចអះអាងថា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន កំពុងព្យាបាលជំងឺនៅឯក្រៅប្រទេស។សម្តេចសុំការយោគយល់ចំពោះអវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានផងដែរ។

សម្ដេចបានថ្លែងថា " សូមបងប្អូនមេត្តាយោគយល់ចំពោះគាត់។ នៅពេលនេះគាត់កំពុងព្យាបាលជំងឺនៅឯក្រៅប្រទេស។ គាត់វាយ(សារ)មកខ្ញុំថាសម្ដេច! ព្រឹត្តិការណ៍របៀបនេះតើខ្ញុំវិលវិញឬយ៉ាងម៉េច? បានខ្ញុំឆ្លើយតបទៅវិញថា សុខភាពសំខាន់ជាង! ត្រូវព្យាបាលសិន"។ 

បើតាមសម្តេចហ៊ុន សែន បច្ចុប្បន្នឯកឧត្តម កែ គឹមយ៉ាន កំពុងធញវើចត្តាឡីស័ក១៥ថ្ងៃ ទើបបានចូលព្យាបាល ហើយទើបតែរកឃើញជំងឺប្រភេទណាដែលគេត្រូវព្យាបាល។សម្រាប់សម្តេចឯកឧត្តម កែ គឹមយ៉ានចង់វិលត្រឡប់មកដោះស្រាយនៅហ្នឹងខេត្តបន្ទាយមានជ័យណាស់។ ក៏ប៉ុន្តែដោយសារតែជំងឺរបស់គាត់។ហើយឯកឧត្តម កែ គឹមយ៉ាន មិនដែលចោលខេត្តបន្ទាយមានជ័យទេ។

យ៉ាងណាក៏ដោយ សម្តេចហ៊ុន សែន មិនបានបញ្ជាក់លំអិតថា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានជំងឺអ្វី ហើយកំពុងព្យាបាលនៅប្រទេសណានោះទេ។គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានអាចត្រូវវះកាត់។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជា​អតីត​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ ហើយក្រោយមកឯកឧត្តមត្រូវបានតែងតាំងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង