Yearendyearend1140x150

សហមាគមរោងចក្រ៖រោងចក្រមួយចំនួនអាច«ដាក់ពាក្យព្យួរ»ដោយសារបញ្ហាទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។

ភ្នំពេញ៖សហមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី ១៩ តុលានេះ បានអះអាងថា មាន​រោង​ចក្រ​ចំនួន​៧៩​ទីតាំង​ហើយ បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​ជំនន់​ទឹក​ភ្លៀង ហើយរោងចក្រទាំងអស់នោះអាចនឹងដាក់ពាក្យស្នើទៅក្រសួងការងារដើម្បីព្យួរមួយរយៈយកពេលរៀបចំរោងចក្រឡើងវិញ។

លោក កាំង មូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតមកដល់ថ្ងៃទី១៩ តុលានេះ មាន​រោង​ចក្រ​ចំនួន​៧៩​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៣ បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​ជំនន់​ទឹក​ភ្លៀង ហើយផល​ប៉ះពាល់​ដល់​កម្មករ​និយោជិក​ជាង​៤​ម៉ឺន​នាក់។

បើតាមមូនីកា សម្រាប់រោងចក្រកាត់ដេរដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ខ្លាំង ពួកគេត្រូវការពេលវេលា ក្នុងសិក្សារោងចក្រ ពិនិត្យគ្រឿងម៉ាស៊ីដែលរងការលិចលង់ ដូច្នេះរោងចក្រអាចនឹងដាក់ពាក្យស្នើទៅកាន់ក្រសួងការងារ ដើម្បីព្យួរមួយរយៈ។

លោកកាំង មូនីកា និយាយថា "យើងគិតថា រោងចក្រមួយចំនួនអាចនឹងត្រូវការពេលវេលាខ្លះ ដើម្បីរាប់ចំរោងចក្រឡើងវិញ"

គួរបញ្ជាក់ថា ​រោង​ចក្រ​ចំនួន​៧៩​ទីតាំង​ដែលរង​ផល​ប៉ះ​ពាល់ដោយ​សារ​ជំនន់​ទឹក​ភ្លៀងស្ថិត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៣ក្នុងនោះមាន៖ រាជធានីភ្នំពេញ រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ៦២​ទី​តាំង បន្ទាប់​មក​ខេត្ត​កណ្ដាល​ចំនួន​១៣​ទី​តាំង និងកំ​ពង់​ស្ពឺ​ចំនួន​៤​ទី​តាំង ដែល​សរុប​៣​ទី​តាំង​នេះ។

សូម​ជម្រាប​ជូន​ថា ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​១៥​តុលា បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​ត្រូវ​តាមដាន​ការព្យាករណ៍​ឧតុនិយម សម្រាប់​ត្រៀម​ជម្លៀស​កម្មករ នៅ​ពេល​មាន​លិច​ទឹក។ ត្រូវ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ប្រព័ន្ធ​អគ្គិសនី និង​កន្លែង​ទុក​សារធាតុ​គីមី​ជា​ដើម។ រីឯ​កម្មករ​និយោ​ជិត ត្រូវ​គោរព​តាម​ការណែនាំ​របស់​រោង​ចក្រ​ហើយ​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ចៀស​វាង​ការ​នៅ​ជិត​ប្រព័ន្ធ​អគ្គិសនី។ នេះ​បើ​តាមសេចក្ដី​ក្រើន​រំឮក​របស់​ក្រសួង​ការងារ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង