Yearendyearend1140x150

វៀតណាមផ្ញើសារសួរសុខទុក្ខកម្ពុជាក្នុងគ្រាជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក នៅថ្ងៃទី១៨ តុលា ឆ្នាំ២០២០ បានផ្ញើសារលិខិតសួរសុខទុក្ខជូនដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អជ្ញាធរ និង ប្រជាជនកម្ពុជាតាមបណ្តាខេត្តក្រុងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

នៅក្នុងសារលិខិតរបស់លោក ង្វៀន សួនហ៊្វុក បានថ្លែងថា លោកមានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំងនៅពេលទទួលបានដំណឹងថា ការអូសបន្លាយនៃភ្លៀងខ្លាំងបានធ្វើឲ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជារងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជនលិច និងការខូតខាតដ៏ធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាជានកម្ពុជា។

លោក ង្វៀន សួនហ៊្វុក បានបន្តថា ជំនួសមុខរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកសូមផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អជ្ញាធរ និងប្រជាជនកម្ពុជាតាមបណ្តាខេត្តក្រុងដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសលនូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រនិងជ្រាលជ្រៅបំផុត។

សូមជម្រាបថា គិតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋខ្មែរស្លាប់ដោយ«ជំនន់ទឹកភ្លៀង»កើនដល់២២នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង