Yearendyearend1140x150

【វីដេអូ】កងទ័ពយោធាចិនអនុវត្តយ៉ាងមុះមុតតាមការចាត់ចែងពីលោកស៊ី ជិងពីងដើម្បីប្រឆាំងកូរ៉ូណា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ក្នុងពេលថ្មីៗនេះ ទីក្រុងអ៊ូហាន់នៃខេត្តហ៊ូប៉ៃ ប្រទេសចិន និងតំបន់ដទៃទៀត កំពុងតែផ្ទុះមានឡើងនូវជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ស្ថិតនៅក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ កងទ័ពយោធាចិន បានអនុវត្តយ៉ាងមុះមុតតាមការចាត់ចែងសម្រេចរបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ប្រធានគណៈកម្មាធិការយោធានៃមជ្ឈិមបក្សកុម្មុយនីស្តចិន។

កងទ័ពយោធាមានស្មារតីបម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយ និងចិត្ត ក្នុងគោលបំណងសំខាន់បំផុត ក្លាហានទទួលកិច្ចជាអ្នកការពារ និងថែរក្សានូវសុខសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលទាំងនេះបានផ្តល់នូវក្តីសង្ឃឹមជូនដល់អ្នកដែលកំពុងតែផ្ទុកនូវជម្ងឺវីរុសមួយនេះ ក៏បានបង្កើនជាជំនឿចិត្ត និងកម្លាំងកាយជូនដល់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស។

កងទ័ពយោធាចិន ជាកងទ័ពដ៏ស្និទ្ធស្នាលដែលដកដង្ហើមរួម ជោគវាសនារួម និងការរួមចិត្តរួមថ្លើមជាមួយនឹងប្រជាជន ដើម្បីជាកម្លាំងពឹងផ្អែកមួយក្នុងការការពារអាយុជីវិត និងថែរក្សាសុខសុវត្ថិភាពប្រទេសជាតិទាំងមូលដ៏សំខាន់មួយ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង