Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាលព្រមានចាត់វិធានលើ«គ្រូពេទ្យទេវតា»បើមិនបញ្ឈប់ការព្យាបាលមិនត្រឹមត្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាបុគ្គលឈ្មោះ «ជា សុខហេង ហៅគ្រូពេទ្យទេវតា» មិនបញ្ឈប់ការព្យាបាលដោយមិនត្រឹមត្រូវទៀត។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១៤ ខែតុលាកន្លងទៅនេះ។

តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលដដែលបានអោយដឹងថា បុគ្គលឈ្មោះ «ជា សុខហេង ហៅគ្រូពេទ្យទេវតា» ដែលល្បីល្បាញខាងព្យាបាលជំងឺ តាមរយៈការចាប់សរសៃ ត្រូវបានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាបុគ្គលរូបនេះ មិនបញ្ឈប់ការព្យាបាលដោយមិនត្រឹមត្រូវទេ ។

លោក​ ជា សុខហេង ហៅគ្រូពេទ្យទេវតា 

ជាមួយគ្នានេះ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង ហៅ គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វើព្យាបាលអ្នកជំងឺដោយមិនត្រឹមត្រូវជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។

ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះ ថា «នេះជាការបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់គាត់ដែលមិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ។ សូមបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និង ទង្វើបែបនេះជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។ ក្រសួងក៏សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ជាធរមានផងដែរ»៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង