Yearendyearend1140x150
Img 0571

ជប៉ុនផ្ដល់ជំនួយឥតសំណងជា«គ្រឿងចក្រ១៥គ្រឿង»ដល់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ជប៉ុនផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ចំនួន១៥គ្រឿងក្នុងតម្លៃទឹកប្រាក់ ៥០០ លានយ៉េនជប៉ុន ស្មើនឹង ប្រមាណ ៤,៥ លានដុល្លារអាមេរិក  ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC)។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ ឯកឧត្តមឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

សូមជម្រាបថា គម្រោងផ្តល់ជំនួយនេះមានឈ្មោះថា ជំនួយឥតសំណងតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs ក្នុងតម្លៃទឹកប្រាក់៥០០លានយ៉េនជប៉ុន ស្មើនឹងប្រមាណ៤,៥ លានដុល្លារអាមេរិក ដែលរួមមាន៖ គ្រឿងចក្រចំនួន១៥ គ្រឿងគឺ៖ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង