Yearendyearend1140x150

ព្រះនាងតូចនរោត្តមជេនណា​ ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ &អេហ្វ ប្រផឹធី(ខេមបូឌា)

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖  កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅថី្មៗនេះ ព្រះនាងតូច នរោត្ដម ជេនណា ទ្រង់យាងមកកាន់ទីតាំងគម្រាងរបស់ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) ដើម្បីធ្វើការចុះហត្ថលេខាជាផ្លូវការ ប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) ក្នុងនោះផងដែលក៏មានការដាក់បង្ហាញនូវអាគារថី្មមួយដែលមាន ឈ្មោះថាMIRO។

កម្មវិធីដ៏អស្ចារ្យនេះ មានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ។ លោក Xu Wenshui អគ្គនាយកក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) បានអោយដឹងថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុងក្នុងឆ្នាំ 2005 ហើយកិច្ចសហប្រតិបត្តិការជាមួយព្រះ នាងតូច នរោត្ដម ចេនណា បានធើ្វឱ្យប្រជាជនទីក្រុងភ្នំពេញ និងពិភពលោកស្វែងយល់កាន់តែច្បាស់អំពីផលិតផលថ្មីរបស់គម្រោង បុរី អ & អេហ្វ។

ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការចុះហត្ថលេខាលើឯកសារកិច្ចសន្យាដោយផ្ទាល់ ជាមួយលោក Xu Wenshui ដែលជាអគ្គនាយក ក្រុមហ៊ុន អ &អេហ្វ។

ព្រមជាមួយគ្នា ក៏មានពិធីទម្លាក់ខ្សាច់មាស ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយល់ព្រមជាផ្លូវការរវាង ព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ៊ុន អ &អេហ្វ នាពេលអនាគត។ ព្រះនាងតូចនឹងបន្តចូលរួមនៅក្នុងគម្រោងនេះក្នុងនាមជារាជទូតសុឆន្ទៈ នៃក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា)។

ព្រះនាងតូច នរោត្តម ជេនណា មានទេពកោសល្យក្នុងការសម្តែង រាំ និងច្រៀង។ ព្រះនាងបានបកស្រាយចម្រៀងចំនួន ២ បទនៅលើឆាក ដែលបទទី1ជាបទខ្មែរមានចំនងជើងថា "ភ្នំពេញ" និងបទទី2ជាបទអង់គ្លេសមានចំនងជើងថា A Whole New World រួមជាមួយនិងការបង្ហាញនូវក្បាច់រាំដ៏អស្ចារ្យគឺបទ Ice Cream របស់ក្រុម Blackpink ផងដែរ។

ក្នុងនោះក៏មានការប្រកួតផ្គុំរូប MIRO នៅក្នុងកម្មវិធីផងដែរ ជាមួយក្រុមព្រះនាងតូច និង ក្រុមតារារបស់យើង។

កម្មវិធីនេះមានការចូលរួមពីសំណាក់តារាល្បីៗ ដូចជាកញ្ញា មីណាដែលបានចូលរួមបកស្រាយបទចម្រៀង និងបង្ហាញក្បាច់រាំយ៉ាងទាក់ទាញលើឆាកបង្កអោយបរិយាកាសកាន់តែរីករាយ! កញ្ញា ជីមី ម៉េង កញ្ញា ឌួង ម៉ានីច លោកRainnie Dara និងលោក ចា ដេត ក៏បានមកចូលរួមកម្មវិធីនិងផ្សាយផ្ទាល់តាមរយៈអ៊ិនធឺរណែតទូទាំងពិភពលោក។

ក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) បានប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុន អ &អេហ្វ បាននាំយកមកនូវផលិតផលអាផាតមិនដ៏ល្អប្រណិតមួយដែលមានទំហំប្រហែល ៣៨-៥០ ម៉ែត្រការ៉េ ក្នុងមួយបន្ទប់ ដែលមានឈ្មោះថាMIRO។

MIRO ប្តេជ្ញាកសាង “ប្រព័ន្ធជីវិតដ៏ស្រស់ស្អាតចំនួន 6” ដើម្បីបំពេញតំរូវការរបស់អតិថិជនក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ ក្នុងអាផាតមិនMIROត្រូវ បានបំពាក់ដោយឧបករណ៍ផ្ទះឆ្លាតវៃគ្រប់ជ្រុង និងគ្រឿងបរិក្ខារស្តង់ស្តាខ្ពស់ ក្នងនោះមានដូចជា អាងហែលទឹក 270° SKYBAR, កន្លែងហាត់ប្រាណបែប Panoramic សួនច្បារនៅជាន់ខាងលើកំពូលអគារ និងការិយាល័យរួមដែលមានទំហំ ៥០០ ម៉ែត្រការ៉េ មិនតែម៉ុណ្ណោះទេ អតិថិជនក៏អាចរីករាយជាមួយការ គយគន់ទេសភាពនៃទន្លេបាសាក់។

ដូច្នេះបើលោកអ្នកមានចង្អល់ ឬចង់សាកសួរព័ត៌មានអំពីគម្រោងថ្មី MIRO សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) @R&F Properties Cambodia ឬទំនាក់ទនងលេខ៖ 018 888 2777 ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង