Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែន៖ការសម្រេចចិត្ត«ទំនាក់ទំនងមិត្តភាពជាមួយចិន»គឺជារឿងត្រឹមត្រូវ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ សម្តេច ហ៊ុន សែន ថាការសម្រេចចិត្តទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនគឺជារឿងដ៏ត្រឹមត្រូវ និងមហាត្រឹមត្រូវ។ ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ សម្តេចបានលើកឡើងថា ចិនគឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយ៉ាងស្អិតរមួតជាមួយកម្ពុជា។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា បើគ្មានជំនួយពីមហាមិត្តចិនទេ ក៏គ្មានវត្តមានផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះដែរ។ហើយសម្តេចប្រាប់ឱ្យពលរដ្ឋរង់ចាំមើលលទ្ធផលចុងក្រោយនៃទំនាក់ទំនងភាគីទាំងពីរសិន មុននឹងឈានដល់ការវាយតម្លៃ។

ជាមួយគ្នានោះ សម្តេចក៏បានឆ្លើយតបទៅកាន់មនុស្សមួយចំនួនដែលតែងតែគិតខុសចំពោះទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិន ថាជាបុគ្គលដែលបានបំផ្លិចបំផ្លាញនូវផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។

គួរបញ្ជាក់ថា កម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី កាលពីខែធ្នូ ឆ្នាំ២០១០ ។ហើយសមិទ្ធផលដែលកម្ពុជាទទួលបាននៅពេលចុងក្រោយនេះ ក៏ចង់បង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតរមួតរវាងកម្ពុជា ហើយឆ្នាំ២០២០នេះ គឺជាខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែរ។

បច្ចុប្បន្នឥរិយាថរបស់សម្តេច ហ៊ុន សែន កំពុងអ្នកប្រើប្រាស់បណ្តាញសង្គមជនជាតិចិនមួយចំនួនបានបង្ហាញនូវទឹកចិត្តរំភើបយ៉ាងខ្លាំងចំពោះសម្តេច ហ៊ុន សែន ព្រមទាំងសរសេរសារសរសើរថា បុរសសង្ហារធ្វើដំណើរបញ្រ្ចាស។ ក្នុងន័យនេះពួកគេចង់និយាយថា សម្តេចជាមេដឹកនាំដែលមិនមានការរើសអើសជាតិសាសន៍ដទៃដូចប្រទេសមួយចំនួន៕

Khcct banner

អត្ថបទទាក់ទង