Cct850x100 1

EUផ្ដល់ជំនួយ៨៧លានអឺរ៉ូសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជារយៈពេល៦ឆ្នាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/


ភ្នំពេញ៖ សហភាពអឺរ៉ុបផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៨៧លានអឺរ៉ូ ក្នុងកម្មវិធី CaPFish-Capture និង CaPFish Aquaculture ជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា សម្រាប់រយៈពេល ០៦ឆ្នាំ។ កម្មវិធីនេះមានគោលបំណងចំបងគាំទ្រនូវឆន្ទ:សម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យវារីវប្បកម្ម ដើម្បីចូលរួមធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យជលផល។

យោងតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងពីកម្មវិធី CaPFish-Capture និង CaPFish Aquaculture ជាកម្មវិធីដ៏មានសារសំខាន់មួយ ដែលមានវត្តមានឯកឧត្តម វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO បានអញ្ជើញទៅកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្ម វិធីខាងលើនៅតាមចំណុចគោលដៅនៃកម្មវិធីជាបន្តបន្ទាប់៕


Khcct banner

អត្ថបទទាក់ទង