Yearendyearend1140x150

ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដល់កម្ពុជាដែល«ជាមិត្តដែកថែប»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិន។

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន ឯកឧត្តម វ៉ាង យី ថ្លែងថា រាជរដ្ឋាភិបាលចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ដល់កម្ពុជា«ជាមិត្តដែកថែប»។ ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ហោ ណាំហុង នៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

នៅក្នុងឱកាសកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន បានជួបពិភាក្សាជាមួយឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានភាគីកម្ពុជានៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម វ៉ាង យី បានលើកឡើងថា ក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា។ វិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយកូវីដ១៩ ទេ តែកាន់តែមានច្រើន។ ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់(ប្រហែល១៤០លានដុល្លារ)។

ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនិងCovid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។ ទន្ទឹមនឹងនេះ ចិនសន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ចិនបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ស្នើអោយកម្ពុជាគាំទ្រ។

បន្ថែមលើនេះ ឯកឧត្តម វ៉ាង យី ក៏បានលើកសរសើរសម្ដេចតេជោ ដែលបានទប់ស្កាត់Covid-19 បានជោគជ័យ។ រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈកន្លងមក។ ការចុះហត្ថលេខា FTA នៅថ្ងៃទី១១ ខែតុលានេះ គឺដោយសារសម្ដេចតេជោ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានខិតខំកន្លងមក។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានភាគីកម្ពុជានៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង