Yearendyearend1140x150

កងទ័ពចំនួន៤១៩នាក់ត្រៀមអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖កងទ័ពចំនួន៤១៩នាក់របស់កងពលតូចលេខ៧០ បានត្រៀមចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនាន់ ខណៈរថយន្តអូប័រជាច្រើនគ្រឿងទេ ក៏បានត្រៀមផងដែរ។នេះបើយោងតាមរបាយការណ៍របស់កងពលតូចលេខ៧០ ផ្ញើជូនឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម និង ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គបញ្ជាការរងនៃកងខេមរភូមិន្ទ ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ។

បើយោងតាមរបាយការណ៍ កម្លាំងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនាន់របស់កងពលតូចលេខ៧០ បានប្រកាសអាសន្នត្រៀមលក្ខណជារួចស្រេច ដោយក្នុងនោះ១.កំលាំងមានចំនួន ៤១៩នាក់២.អូប័រសង្គ្រោះ ចំនួន ១០ គ្រឿង៣.អូប័របញ្ជាការចំនួន ២ គ្រឿង៤.រថយន្តចំនួន២៩គ្រឿង-រថយន្តម៉ាស្ដាសារ៉ែនចំនួន០៨គ្រឿង-រថយន្តសង្គ្រោះចំនួន០៤គ្រឿង-រថយន្តភ្លើងហ្វា ចំនួន ១គ្រឿង-រថយន្តស្ទូចចំនួន ១គ្រឿង-រថយន្តដឹកដឹកជញ្ជូនចំនួន១៥គ្រឿង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង