Yearendyearend1140x150

ទូតវៀតណាមគាំទ្រការបន្លាស់ទីពលរដ្ឋវៀតណាមពី«ផ្ទះបណ្តែតទឹកមកលើគោក»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ូ ក្វាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា

ក្រចេះ៖ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានបង្ហាពីជំហរគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបម្លាស់ទីពលរដ្ឋវៀតណាមពី«ផ្ទះបណ្តែតទឹកមកលើគោក»។ការអះអាងថានេះ ធ្វើឡើងក្នុងពេលឯកអគ្គរដ្ឋទូតវៀតណាមជួបសំណេះសំណាលពលរដ្ឋដើមកំណើតវៀតណាមដែលកំពុងបំរើការងារនៅក្នុងតំបន់កសិកម្មចម្រុះស្នួលរបស់ក្រុមហ៊ុនភាគហ៊ុនផលិត កែច្នៃនិងចែកចាយផលិតផលកសិកម្ម (THADI) នៅខេត្តក្រចេះ។

លោក វ៉ូ ក្វាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរជូនចំពោះបងប្អូនដោយមានការគោរពដ៏ម៉ត់ចត់នូវគោលនយោបាយបន្លាស់ទីពីរស់នៅលើផ្ទៃទឹកនៅតំបន់ទន្លេសាបឡើងដីគោកដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ក៏ដូចជាការតាំងចិត្តផ្លាស់ប្តូរមុខរបរតាមរយៈការចុះឈ្មោះចូលធ្វើការក្នុងបណ្តាក្រុមហ៊ុនដាំដុះកៅស៊ូនិងផ្លែឈើរបស់វៀតណាមនៅតំបន់នេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៩ បានរៀបចំប្រជាពលរដ្ឋខ្មែរ, ខ្មែរឥស្លាម និងអន្តោប្រវេសន៍វៀតណាម រួមទាំងការធ្វើអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះ ស្មើប្រមាណ ៤,៥៦៣គ្រួសារ ដែលរស់នៅលើផ្ទៃទឹកទន្លេសាបជាប្រភេទផ្ទះបណ្តែតទឹកឱ្យទៅរស់នៅលើគោកជំនួសវិញ។ អាជ្ញាធរបានត្រៀមដីទំហំប្រមាណ ៤០ហិកតា ដើម្បីឱ្យប្រជាពលរដ្ឋទាំងនេះទៅរស់នៅ។

ចំពោះពលរដ្ឋវៀតណាម បច្ចុប្បន្នស្ថានទូតនិងបណ្តាក្រុមហ៊ុនវៀតណាមនៅកម្ពុជាកំពុងសហការយ៉ាងសកម្មជាមួយនឹងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីជាច្រើនដល់ពលរដ្ឋដើមកំណើតវៀតណាមនៅតំបន់ទន្លេសាបទៅទស្សនាបណ្តាគម្រោងដាំដុះកៅស៊ូ និងផ្លែឈើនៅបណ្តាខេត្តនានាដើម្បី បង្កើតជីវភាពរស់នៅថ្មីប្រកបដោយស្ថិរភាព។នេះបើតាមការអះអាងរបស់លោក វ៉ូ ក្វាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង