Yearendyearend1140x150

តុលាការសម្រេចឃុំខ្លួន«អតីតអគ្គកុងស៊ុលខ្មែរ»នៅទីក្រុងគុនមិញប្រទេសចិនពីបទពុករលួយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ

ប្រភពរូបភាព៖ Fresh News

ភ្នំពេញ៖ អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៨ តុលានេះ ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និង យកលុយលើសការកំណត់។

លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។លោកត្រូវបានលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅ បានបើកសវនាការប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ។

លោកត្រូវបានតុលាការបានចេញឃុំដីកាបង្គាប់ឲ្យឃុំខ្លួនរូបលោក ក្រោមបទចោទប្រកាន់ចំនួន៤ រួមមាន៖ បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, បទរំលោភអំណាច, បទវីតិក្រម (យកលុយលើសការកំណត់) និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង