Yearendyearend1140x150

សម្តេច ហ៊ុន សែន៖«កម្ពុជាតូចតែមានឆន្ទៈខ្ពស់ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ តុលា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ " វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ "។ក្នុងសុន្ទរកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង ទោះបីជាប្រទេសកម្ពុជាតូចមែនពិត តែកម្ពុជាមានឆន្ទៈខ្ពស់ក្នុងចូលរួមការទប់ស្កាត់នៃបម្រែបម្រួលអាកាសធាតុ គឺមានភាពទទួលខុសត្រូវ។

នៅចំពោះមុខសមាជិកនៃ" វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ " ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ចមានធ្ងន់ធ្ងរពិបាកប៉ាន់ប្រមាណបាន ទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។

បើតាមសម្តេច កម្ពុជាបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ចូលរួមទប់ស្កាត់ ការប្រែប្រួលអាកាសធាតុដោយការទទួលខុសត្រូវ និងដោយស្មារតីខ្ពស់ចំពោះបញ្ហានេះ។សម្រាប់សម្តេចកម្ពុជាបានប្រកាន់យកការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាសមាសធាតុដ៏សំខាន់មួយ ដែលមាននៅក្នុងគោលនយោបាយអភិវឌ្ឍជាតិ ហើយក្របខ័ណ្ឌគតិយុត្ត ស្ថាប័ន និងបច្ចេកទេសសម្រាប់កម្មវិធីកាត់បន្ថយការបំភាយ ដែលកើតឡើងដោយសារការកាប់បំផ្លាញ និងការសឹករេចរឹលនៃព្រៃឈើបូក កំពុងដំណើរការយ៉ាងលឿន ដែលនឹងសម្រេចជាស្ថាពរនៅចុងឆ្នាំនេះ។

តំណាងឱ្យកម្ពុជា សម្តេចបានផ្តល់ជាអនុសាសន៍ថា បញ្ហាអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា សម្តេចលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំកញ្ចប់ថវិការ និងដាក់ជូនរបាយការណ៍រួមចំណែករបស់ជាតិខ្លួន ប្រកបដោយមហិច្ឆតា ជាពិសេសប្រទេសដែលអភិវឌ្ឍគម្បីផ្ទេរបច្ចេកវិទ្យាជូនប្រទេសកំពុងអភិវឌ្ឍ ក្នុងការួមគ្នាដោះស្រាយបញ្ហាអាកាសធាតុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង