Cct850x100 1
1800px x h300px kh

ភូមិដាច់ស្រយាលជាងគេនៅប្រទេសចិន ម៉ោងពីរទាបភ្លឺចាប់ផ្តើមឃើញព្រះអាទិត្យរះ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖  ភូមិ អ៊ូស៊ូ(Wu su) ដែលស្ថិតក្នុងស្រុក ហ្វូយាន្ត(Fu yuan)ខេត្តហ៊ីឡុងជាំង(Hei Long Jiang)ប្រទេសចិនគឺស្ថិននៅចំណុចភាគខាងកើតបំផុតរបស់ប្រទេសចិន និងស្ថិតនៅទីប្រសព្វរបស់ទន្លេហ៊ីឡុងជាំងនិងទន្លេអ៊ូស៊ូលី។

ទីនេះគឺជាកន្លែងដែលអាចមើលឃើញព្រះអាទិត្យរះមុនគេនៅចិនដីគោក គឺនៅម៉ោងពីរទាបភ្លឺគឺមានព្រះអាទិត្យរះហើយ វាក៏ជាស្រុកកំណើតរបស់ត្រីតាម៉ាហា(Da Ma Ha)ដ៏ល្បីល្បាញផងដែរ។

ទោះយ៉ាងណាក៏ដោយនៅក្នុងក្នុងភូមិអ៊ូស៊ូ ក្នុងរដូវរងារគឺមានតែប្រជាជនមួយគ្រួសារប៉ុណ្ណោះនិងកងទ័ពរំដោះប្រជាជនចិនដែលប្រចាំការនៅព្រំដែន។

ភូមិអ៊ូស៊ូនេះមានប្រវែងពីខាងកើតទៅខាងជើងប្រហែល ៥០០ ម៉ែត្រ និងពីកើតទៅភាគខាងលិចមានទទឹងត្រឹមតែ ១០០០ ម៉ែត្រប៉ុណ្ណោះ។

នៅខាងមុខភូមនេះមានទន្លេអ៊ូស៊ូលីដែលមានទឹកយ៉ាងថ្លាឈ្វង់ ហើយអាចមើលឃើញប្រទេសរុស្សី នៅឯត្រើយម្ខាងទន្លេ ហើយនៅខាងក្រោយភូមិនេះគឺជាទន្លេតូចមួយទៀត ហើយនៅជុំវិញភូមិនេះមានទឹក ដើមឈើដ៏ខៀវស្រងាត់នៅព័ទ្ធជុំវិញ ហើយខ្យល់អាកាសបរិសុទ្ធនិងទេសភាពស្អាតគួរអោយចង់រស់នៅ។ ទោះបីជាភូមិអ៊ូស៊ូស្ថិតក្នុងតំបង់ដាច់ស្រយាលនិងតូចក៏ដោយ តែល្បីល្បាញផ្នែកទេសចរណ៍ណាស់ ។

បច្ចុប្បន្ននេះភូមិអ៊ូស៊ូ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់បំផុតនៅស្រុកហ្វូយាន្ត ដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងបរទេសជាច្រើនឱ្យមកមើលពេលថ្ងៃរះ មើលទេសភាពព្រិល និងទស្សនកិច្ចកន្លែងប៉ុស្តិយាមព្រំដែន ដែលបានលើកកម្ពស់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍របស់តំបន់នេះផងដែរ៕


Khcct banner

អត្ថបទទាក់ទង