Cct850x100 1
1800px x h300px kh

សិប្បកម្មផលិត«តៅហ៊ូយ៉ាងលីអ៊ី»ត្រូវអាជ្ញាធរផ្អាកជាបណ្តោះអាសន្ន ក្រោយរកឃើញអត់មានច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ ចុះសហការជាមួយគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃត្រួតពិនិត្យទីតាំងសិប្បកម្មផលិត តៅហ៊ូយ៉ាងលីអ៊ី ស្ថិតក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ខណ:ដែលក្រុមការងារចុះទៅដល់ទីតាំងខាងលើ ដែលមានម្ចាស់ទីតាំងឈ្មោះ ចាំង សុខហ៊ុង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ បានយល់ព្រមផ្តិតមេដៃលើលិខិតអនុញ្ញាតឲ្យឆែកឆេរលេខ ១៧១ អ.យ.គ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយពីការចុះត្រួតពិនិត្យរួចមក គណ:កម្មាធិការចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតតៅហ៊ូយ៉ាងលីអ៊ី មិនអនុលោមទៅតាមច្បាប់កំណត់ ។

– ពុំមានសេចក្ដីសម្រេចស្តីពីការបើកគ្រឹះស្ថាន អាហរណ៍ នីហរណ៍ ផលិតផលគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល ។

– ចំពោះផលិតផលដែលបានរកឃើញ គណ:កម្មាធិការចម្រុះ បានសម្រេច រក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន ។

– ដកហូតផលិតផលមួយចំនួន សំរាប់ធ្វើសំណាក ។

គណ:កម្មាធិការបានបញ្ឈប់កំណត់ហេតុនៅវេលាម៉ោង ដប់បួន និង សាមសិបនាទី ថ្ងៃខែឆ្នាំដដែល និង បានអានកំណត់ហេតុ ឲ្យសមាសភាពចូលរួម និង ម្ចាស់ទីតាំងស្តាប់ ឃើញថាពិតជាត្រឹមត្រូវ ហើយយល់ព្រមចុះហត្ថលេខា និង ផ្តិតមេដៃជាមួយ ៕


Khcct banner

អត្ថបទទាក់ទង