Yearendyearend1140x150

សារព័ត៌មានCC-TIMES និងCambojobចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកផ្លុងវិចិត្រ(ខាងឆ្វេង)​ អគ្គនាយកក្រុមហ៊ុនសារព័ត៌មានCC-TIMES MEDIA CO.LTD និង លោកCai Wenjieអ្នកតំណាងរបស់ Cambojobបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

ភ្នំពេញ៖ ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTDនិងក្រុមហ៊ុនគេហទំព័រស្វែងរកការងារតាមប្រព័ន្ធអ៊ីនធើណេត(Cambojob)បានចុះហត្ថលេខាបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រកាលពីថ្ងៃទី២ខែតុលាកន្លងទៅថ្មីៗនេះ។

កិច្ចសហប្រតិបត្តិការនេះនឹងគ្របដណ្តប់លើការផ្សព្វផ្សាយពីក្រុមហ៊ុនទៅវិញទៅមក និងការវិភាគទិន្និន័យបរិយាកាសការងារនាពេលអនាគតក្នុងប្រទេសកម្ពុជា។ល។លើសពីនេះទៅទៀតកម្មវិធីទូរស័ព្ទដៃ(App)របស់Cambojobនឹងត្រូវដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកកម្មវិធីរបស់ខ្លួន។

Cambojob ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ជាវេទិការជ្រើសរើសបុគ្គលិកតាមប្រព័ន្ធអ៊ិនធឺរណែត។ ក្នុងរយៈពេលតែមួយឆ្នាំ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយបានទាក់ទាញសហគ្រាសកម្ពុជា និងចិនជាង ៤.០០០ចូលរួម ហើយទទួលបានប្រាក់ចំណេញលើសពីមួយលានដុល្លារ ដែលនេះបានបញ្ជាក់ពីការបង្កើតអាជីវកម្មតាមប្រព័ន្ធអ៊ិនធឺណិតនាពេលបច្ចុប្បន្ននៅតែមានសក្តានុពលខ្លាំងដដែល។

កិច្ចសហការរួមគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពលរបស់កម្ពុជា គឺក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTDប្រាកដជានឹងពង្រីកបណ្តាញអភិវឌ្ឍន៍របស់ខ្លួននិងពង្រីកចំនួនអ្នកមើល បង្កើតយីហោរបស់ខ្លួន ការផ្គូផ្គងព័ត៌មានច្បាស់លាស់និងការអភិវឌ្ឍទិន្នន័យធំៗជាដើម ។

ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធឺរណេតជាភាសាចិនដែលផ្តល់ព័ត៌មានលឿនជាងគេក្នុងប្រទេសកម្ពុជា ហូតមកដល់ពេលនេះ ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា៖ កាសែតភាសាចិន《សារព័ត៌មានពាណិជ្ជកម្ម》ដែលជាសារព័ត៌មានភាសាចិនវ័យចំណាស់ជាងគេនៅកម្ពុជា រហូតមកដល់ពេលនេះមានអាយុកាល២៧ឆ្នាំហើយ;គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com);គេហទំព័រព័ត៌មានជាភាសាខ្មែរ (kh.cc-times.com);Appព័ត៌មានភាសាខ្មែរ និងAppព័ត៌មានភាសាចិន ;ព័ត៌មានភាសាចិនផ្សាយតាមបណ្តាញ WeChat;ហើយបានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិន តែមួយគត់នៅកម្ពុជា។

យោងតាមអ្នកតំណាងរបស់ Cambojob គឺលោក Cai Wenjie បានអោយដឹងថាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង Cambojob និងក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD នឹងមានសក្តានុពលជាច្រើនសម្រាប់ការប្រមូលផ្តុំនិងការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការ។លោកនិយាយថា៖ ម៉ាកសញ្ញានៃការជ្រើសរើសបុគ្គលិកតាមអ៊ិនធឺរណេតរបស់ Cambojob និងការផ្សព្វផ្សាយដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD នឹងបង្កើតបានជាការសហការដ៏ល្អឥតខ្ចោះ ផ្តល់អត្ថប្រយោជន៍និងតំលៃ ដល់ភាគីទាំងសងខាង ដើម្បីបង្កើនតម្លៃរបស់ពួកគេនិងផ្តល់ជាវេទិការរឺសេវាដែលមានភាពប៉ិនប្រសប់ឱ្យក្រុមហ៊ុនសហគ្រាសកម្ពុជានិងចិននិងអ្នកស្វែងរកការងារធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់បាន។

យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយសារព័ត៌មានស៊ីស៊ីថាមស៍ បានបង្ហាញថាក្រោមឥទ្ធិពលនៃផ្លូវមួយខ្សែក្រវ៉ាត់មួយ” ប្រទេសកម្ពុជាក៏បានក្លាយជាតំបន់មួយដែលទទួលបានការវិនិយោគិនចិនជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយតម្រូវការព័ត៌មានដែលមានគុណភាពខ្ពស់បានបង្ហាញពីការរីកលូតលាស់យ៉ាងខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ដែលផលិតផលរបស់ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD បានទទួលនូវកំណើនអ្នកមើលគួរឱ្យកត់សម្គាល់។បើមើលតាមសមាសភាពអ្នកប្រើប្រាស់របស់សារព័ត៌មានស៊ីស៊ីថាមស៍ភាសាចិន ៦១%នៃអ្នកអានគឺមានអាយុចន្លោះពី ១៨ ទៅ ៤៤ ឆ្នាំ ដែលជាវ័យកំពុងស្វែងរកការងារធ្វើ។

គួរបញ្ជាក់ថា អ្នកអានព័ត៌មានស៊ីស៊ីថាមស៍ ១២%គឺជាអ្នកអានដែលជាអ្នកមានស្តុកស្តម ដែលជាពាណិជ្ជករក្នុងស្រុក និងអ្នកវិនិយោគគិនជនជាតិចិនដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ។ អ្នកអានប្រភេទនេះបង្កើតបានជាតម្លៃដែលមានអត្ថន័យលើការផ្គូរផ្គងធនធានមនុស្ស ដែលជាសញ្ញាវិជ្ជមានដល់ Cambojobក្នុងការផ្តល់សេវាកម្ម និង ទាក់ទាញសហគ្រិន និងវិនិយោគិនដែលមានគុណភាពខ្ពស់ចូលរួមក្នុងវេទិការរបស់ខ្លួន ដើម្បីសម្រេចបាននូវភាពជោគជ័យឈ្នះឈ្នះគ្រប់ភាគី ដែលរួមមាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ វេទិកាជ្រើសរើសបុគ្គលិក សហគ្រាសនិងអ្នកស្វែងរកការងារជាដើម។

ថ្នាក់ដឹកនាំក្រុមហ៊ុនCambojobបានយល់ឃើញថា Cambojobនិងសារព័ត៌មានស៊ីស៊ីថាមស៍ បានក្តាប់នូវធនធានទិន្នន័យសំបូរបែប ដូចជា ទិន្និន័យសហគ្រាស ទិន្និន័យអ្នកស្វែងរកការងារនិងអ្នកប្រើប្រាស់រៀងៗខ្លួន។លោកបន្តថា៖ ការផ្តោតសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងភាគទាំងពីរគឺការប្រើប្រាស់បច្ចេកវិទ្យាbig data ដើម្បីធ្វើសមាហរណកម្មទ្រង់ទ្រាយធំនិងការវិភាគទិន្នន័យខាងលើ ដើម្បីបង្កើតប្រព័ន្ធទិន្នន័យសម្រាប់ទីផ្សារជ្រើសរើសបុគ្គលិកក្នុងទីផ្សារបស់ប្រទេសកម្ពុជា បង្កើតបានជាប្រព័ន្ធ ព័ត៌មានទីផ្សារជ្រើសរើសដ៏មានតម្លៃ និងលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងនិងការបង្កើតផលិតផលសេវាកម្មថ្មីៗដើម្បីជ្រើសរើសបុគ្គលិក៕

សារព័ត៌មានCC-TIMES និងCambojobចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង