Yearendyearend1140x150

ក្រុមហ៊ុន៤៦ដាក់ពាក្យស្នើសុំនាំចេញផ្លែស្វាយទៅប្រទេសចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី ១០មិថុនា ឆ្នាំ២០២០ បានចុះMoUជាមួយតំណាងពីស្ថានទូតចិន ស្តីពីការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។គិតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុន៤៦បានដាក់ពាក្យស្នើសុំនាំចេញផ្លែស្វាយទៅប្រទេសចិន ខណៈក្រុមហ៊ុនHyundaiកូរ៉េជាក្រុមហ៊ុនដំបូងគេដែលបានសិទ្ធិនាំចេញផ្លែស្វាយកម្ពុជាទៅចិន។

យោងតាមរបាយការណ៍របស់ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលសារព័ត៌មានស៊ីស៊ីថាមស៍ (The Cambodia China Times)ទទួលបាននៅថ្ងៃនេះថា ក្រុមហ៊ុនដែលបានដាក់ពាក្យដើម្បីនាំផ្លែស្វាយរបស់កម្ពុជាចេញទៅប្រទេសចិនមានចំនួន៤៦ ហើយក្រុមហ៊ុនHyundai កូរ៉េជាក្រុមហ៊ុនដំបូងគេដែលកម្ពុជាទទួលស្គាល់គុណភាព និងបានដាក់ស្នើទៅខាងភាគីចិនដើម្បីសម្រេច។

បើតាមរបាយការណ៍ដដែរ ក្នុងចំណោមក្រុមហ៊ុនទាំង៤៦ ក្នុងនោះ មានសហគមន៍ដាំស្វាយនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និង សហគមន៍ដែលដាំនៅក្នុងដីឯកជនមួយចំនួនទៀត។

ដោយឡែកសហគមន៍ដាំស្វាយផ្សេងទៀត ខាងមន្ត្រីរបស់ក្រសួងសិកម្មកំពុងសិក្សាលើគម្រោងនិងជុំរុញដំណើរការក្នុងការត្រួតពិនិត្យទីតាំង និងលក្ខខណ្ឌមួយចំនួនដែលក្រសួងកសិកម្មបានចែងមុននឹងបញ្ជូនបន្តការសម្រេចរបស់ភាគីចិនដើម្បីនាំចេញផ្លែស្វាយទៅប្រទេសចិន។

ក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃទី ១០មិថុនា ឆ្នាំ២០២០ បានចុះMoUជាមួយតំណាងពីស្ថានទូតចិន ស្តីពីការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ការចុះនេះដើម្បីជួយដោះស្រាយទីផ្សារស្វាយរបស់ប្រជាកសិករកម្ពុជាកុំអោយជន់ជោរ ឬសល់ចោលដោយគ្មានអ្នកទិញ។

ដើម្បីឲ្យប្រជាកសិករទទួលបានផលចំណេញពីការចុះកិច្ចព្រមព្រៀង ក្រសួងកសិកម្ម មានស្នើឱ្យក្រុមហ៊ុនសហគ្រាសទៅចុះបញ្ជី ហើយក្រសួងនឹងបណ្តុះបណ្តាល ហើយចុងក្រោយអាចនាំចេញបាន។ អ្វីដែលសំខាន់នៅពេលដែលក្រុមហ៊ុនណាមួយដែលមានលក្ខណៈគ្រប់គ្រាន់ ក្រសួងនឹងស្នើទៅខាងភាគីចិន ដើម្បីឲ្យគេវាយតម្លៃថាក្រុមហ៊ុននោះបានដំណើរការយ៉ាងម៉េចហើយ ស្របទៅតាមនីតិវិធីឬទេ ព្រោះមុនពេលដែលនាំចេញភាគីចិនបានផ្តាំផ្ញើថាឲ្យក្រសួងឆ្លើយតបទៅគេថាក្រុមហ៊ុនណាដែលមានសមាសភាពគ្រប់គ្រាន់គេនឹងមកជ្រើសរើសសម្រាប់ការនាំចេញ។ កន្លងទៅផ្ទៃដីដែលប្រជាកសិករកំពុងដាំដុះមានជាង១០ម៉ឺនហិចតានិងទទួលផលបានជិត១០លានតោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង