Yearendyearend1140x150

ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី៧ឆ្នាំ២០២០បានចាប់ផ្តើមនៅថ្ងៃនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៧ (The 7th Robocon Cambodia 2020) បានចាប់ផ្តើមហើយនៅថ្ងៃទី ៣ តុលានេះ ក្នុងគោលបំណង ដើម្បីស្វែងរកជ័យលាភីប្រចាំឆ្នាំក្នុងការបន្តតំណាងកម្ពុជា ប្រកួតរ៉ូបូតនៅថ្នាក់អន្តរជាតិ (ABU Robocon 2020)នៅទីក្រុងសូវ៉ា ប្រទេសហ្វីជី និងជាឱកាសលើកកម្ពស់សមត្ថភាពយុវជនខ្មែរនាពេលបច្ចុប្បន្ន។

លោក ប៉ាង ចំណាន ក្រុមអ្នករៀបចំកម្មវិធីបានប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងកម្មវិធីនេះបេក្ខជនប្រកួតទាំងអស់មានចំនួន ៨២នាក់ ហើយបែងចែកជា ១០ក្រុម ដែលក្នុងមួយក្រុមៗ ត្រូវមកពីសាលាតែមួយ។ ជាមួយគ្នានេះដែរ ក្រុមប្រកួតទាំង១០ខាងលើ ពួកគេមកពី ០៦សាលាផ្សេងៗគ្នា ក្នុងនោះមាន (១)វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (២)វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (៣)វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (៤)សាកលវិទ្យាល័យជាតិគ្រប់គ្រង (៥)វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និង(៦)សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បើតាមលោក ចំណាន បេក្ខជនទាំងអស់នឹងមកបង្ហាញសមត្ថភាពរ៉ូបូតចំនួនពីរគ្រឿងនៃក្រុមនីមួយៗ នៅលើទីលាន នៅក្នុងរូបមន្តប្រកួតតាមវគ្គជម្រុះបឋម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលក្រុមនីមួយៗ នឹងផលិតរ៉ូបូតធំៗ ចំនួនពីរ ដើម្បីយកមកប្រកួត បង្ហាញសមត្ថភាពរ៉ូបូតរបស់ក្រុមរៀងៗខ្លួន ក្រោមវិញ្ញាសាមួយប្លែកពីឆ្នាំមុន គឺ «រ៉ូបូតបាល់ឱប»។

សូមបញ្ជាក់ថា នេះជាលើកទី៧ហើយដែលកម្ពុជារៀបចំការប្រកួតរ៉ូបូតថ្នាក់ជាតិ។ហើយការប្រកួតនៅឆ្នាំរៀបចំឡើងនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋក្រសួងព័ត៌មាន , ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង