Smart saver cctime web bannertif

កម្ពុជានឹងមានរោងចក្រកាត់ដេរ២ទៀតដែលអាចទាញកម្លាំងពលកម្មជាង១,៥១៣កន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រោងចក្រកាត់ដេរធំៗចំនួន២ នឹងលេចរូបរាងនៅពេលខាងមុខនេះ ដែលអាចទាញកម្លាំងពលកម្មបានជាង១,៥១៣កន្លែង បន្ទាប់ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។ 

បើតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង២នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់រោងចក្រទាំង២នេះ។  

ចំពោះរោងចក្រទីមួយ មានឈ្មោះថា AWTEX GARMENT CO., LTD ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណាយទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

ចំណែកឯរោងចក្រទីពីរ មានឈ្មោះថា HERMO (CAMBODIA) CO., LTD ជាគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៤កន្លែង៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង