Yearendyearend1140x150

អគ្គនាយកដ្ឋានពន្ធដារ៖យកពន្ធលើចំណេញមូលធន២០%មិនមែនសង្កត់ករាស្ត្រទេ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមប្រមូលពន្ធលើចំណេញលើមូលធនចំនួន២០ភាគរយ ចាប់ថ្ងៃទី១មករា ឆ្នាំ២០២១។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ការយកពន្ធនេះមិនមែនរដ្ឋាភិបាលសង្កត់ករាស្ត្រក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមនឹងជំងឺកូវីដ-១៩ទេ។

ឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា ពន្ធចំណេញមូលធននេះ មានន័យថា បើសិនជាប្រជាពលរដ្ឋលក់អចលនទ្រព្យទទួលបានផលចំណេញ នោះពួកគាត់ប្រាកដជាត្រូវបង់ពន្ធជូនរដ្ឋ។ ប៉ុន្តែចំពោះប្រជាជនដែលខាតនៅក្នុងការធ្វើអាជីវកម្មនេះ នោះពួកគេមិនត្រូវបង់ន្ធទេ។

ឯកឧត្តមបានបញ្ជាក់ថា ការបង់ពន្ធនេះមិនមែនជាការសង្កត់ករាស្រ្តទេ ពោលគឺយកពន្ធពីអ្នកចំណេញទៅជួយរាស្រ្តដែលប៉ះពាល់អាជីវកម្មនៅក្នុងកំឡុងកូវីដ១៩ ហើយរដ្ឋបានយកពន្ធនេះធ្វើជាការឧបត្ថម្ភដល់កម្មករជាប្រចាំខែ ដែលក្នុងមួយខែកម្មករទាំងនោះទទួលបាន៤០$ ។ ពន្ធមូលធននេះគឺជាអត្ថបប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្រីក្រ ឬសម្រាប់យកទៅអភិវឌ្ឍន៍ជនបទក្នុងការកសាងផ្លូវ ស្រះទឹក អណ្តូងទឹកជូនប្រជាពលរដ្ឋជាដើម។

ឯកឧត្តមបានបន្តថា ការលើកឡើងនេះគឺមិនបានឆ្លុះបញ្ចាំងពីការពិតទេ ការពិតគឺប្រជាពលរដ្ឋដែលចំណេញពីការលក់អចលនទ្រព្យគឺត្រូវតែបង់ពន្ធជូនរដ្ឋ រីឯពលរដ្ឋដែលមិនលក់អចលនទ្រព្យគឺមិនត្រូវបង់ពន្ធទេ។ រដ្ឋយកពន្ធចំណេញមូលធន២០% មកជួយកម្មករដែលរងប៉ះពាល់ពីកូវីដ១៩ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ និងការកសាងមួយចំនួនទៀត។

គួរបញ្ជាក់ថា អគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់យកអត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០ភាគរយ។ រដ្ឋាភិបាលបានបង្កើតពន្ធប្រភេទនេះ នៅក្នុងច្បាប់ថវិកាជាតិ តាំងឆ្នាំ២០១០ មកម្ល៉េះ ហើយឱ្យអនុវត្តការយកពន្ធនេះនៅក្នុង ឆ្នាំ២០២០។ ប៉ុន្តែ ដោយសារត្រូវការពេលវេលាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់អ្នកមានជាប់កាតព្វកិច្ចបង់ពន្ធនេះ រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តនៅដើមឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពន្ធមូលធន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង