Yearendyearend1140x150

ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចត្រូវកម្លាំងនគរបាលឃាត់ខ្លួន​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​

ជនសង្ស័យម្នាក់ឈ្មោះ​ ប៉ាង​ កាក់ទិការ​ ( សម្បត្តិ​ សក្កដា​ ) ហៅ​ ឆាង​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ដែលបានក្លែងបន្លំធ្វេីជាសមត្ថកិច្ចនគរបាល​ជាតិ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម​ កែងផ្លូវ២៥៣​ សង្កាត់ទឹកល្អក់២​ ខណ្ឌទួលគោក​ នឹងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃនេះដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់​ ដោយចោទប្រកាន់ពីបទ​ ប្រេីប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍​ សម្រាប់អាជ្ញាធរសាធារណ:​ ( ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ​ និងកងរាជអាវុធហត្ថ​ ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ​ តាំងពីឆ្នាំ២០១៩​ រហូតដល់បច្ចុប្បន្ន​ ។

តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវរកឃេីញថាមានជនសង្ស័យម្នាក់បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយមួយដែលដាក់ឈ្មោះ​ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីធ្វេីការស្រាវជ្រាវរួចមក​ ក្រុមការងារបានរកឃេីញថាជនម្នាក់នេះមិនត្រឹមតែលួចបង្កេីតហ្វេសបុកក្លែងក្លាយបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ​ ថែមទាំងបានក្លែងបន្លំខ្លួនធ្វេីជាសមត្ថកិច្ចនគរបាលជាតិទៀតផង​ ។

បន្ទាប់ពីក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វេីការសហការផ្តល់ព័ត៌មានដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដោយបានធ្វេីការស្រាវជ្រាវ​ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នេះដែលមានឈ្មោះ​ ប៉ាង​ កាក់ទិការ​ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង