Yearendyearend1140x150

លោកវ៉ាង យី៖ "ប្រទេសធំមិនមែនមានន័យថាអំណាចកាន់តែធំទេ តែគឺមានទំនួលខុសត្រូវធំ"

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន

ចិន៖តាមដំណឹងដែលបានចុះផ្សាយលើគេហទំព័រជាផ្លូវការនៃក្រសួងការបរទេសចិនឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Bozkır ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ។

លោកវ៉ាង យី បានបញ្ជាក់ថា យើងបានចូលក្នុងយុគសម័យតភ្ជាប់គ្នាជាសកល ឯកតោភាគីនិយមនិងការគាំពារនិយមគឺគ្មានច្រកចេញ ។ ប្រទេសធំមិនមែនមានន័យថាកាន់តែមានអំណាចធំនោះទេ តែគឺមានទំនួលខុសត្រូវធំ ។ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិននឹងបន្តគាំទ្រជានិច្ចនូវប្រព័ន្ធអន្តរជាតិដែលកម្កល់ទុកអង្គការសហប្រជាជាតិជាស្នូលនិងរបៀបរៀបរយអន្តរជាតិដែលឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ជាការឆ្លើយតប លោក Bozkır បានបញ្ជាក់ថា ការពង្រឹងការគាំពារពហុភាគីនិយមគឺជារបៀបវារៈអាទិភាពនៃមហាសន្និបាត។ ប្រទេសចិនគឺជាដៃគូគំនិតផ្តួចផ្តើមនិងជាដៃគូសហប្រតិបត្តិការសំខាន់នៃពហុភាគីនិយម ខ្ញុំរំពឹងទុកនូវការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនជុំវិញបញ្ហានេះ៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង