Yearendyearend1140x150

កម្ពុជាបន្តខិតខំជួយសង្រ្គោះស្ត្រីខ្មែរដែលវៀតណាមកាត់ទោសប្រហារជីវិតដោយសារគ្រឿងញៀន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា 

ភ្នំពេញ៖តុលាការខេត្តតៃនិញវៀតណាម បានកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀន។ក្រសួងយុតិ្តធម៌កម្ពុជាកំពុងសិក្សា និងប្រមូលព័ត៌មានលម្អិត ដើម្បីជួយដល់ស្ត្រីខ្មែរម្នាក់ក្នុងការប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការដំបូងខេត្តតៃនិញប្រទេសវៀតណាម។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា ថ្លែងថា សំណុំរឿងរបស់ស្ត្រីខ្មែរខាងលើមិនទាន់បញ្ចប់នៅត្រឹមនេះឡើយ។ សំណុំរឿងនេះនឹងត្រូវបន្តទៅដំណាក់កាលជម្រះក្ដីនៅថ្នាក់ឧទ្ធរណ៍ជាបន្តទៀត។

បើតាមលោក ជិន ម៉ាលីន បច្ចុប្បន្នក្រសួងកំពុងតែសិក្សាប្រមូលព័ត៌មានលម្អិតជាមួយក្រសួងការបរទេសលើករណីស្ត្រីរូបនេះ ដើម្បីជួយដល់ស្ត្រីខ្មែរម្នាក់នេះទាំងវិធានការជំនួយផ្នែកច្បាប់ និងការអនុវត្តវិធានការកិច្ចព្រមព្រៀងធ្វើបត្យាប័ន និង ផ្ទេរទណ្ឌិត

លោក ម៉ាលីន បញ្ជាក់ថា៖ «ករណីនេះវាកំពុងស្ថិតនៅក្នុងការសិក្សា និងប្រមូលព័ត៌មានលម្អិតនៅឡើយ មិនទាន់កំណត់ថានឹងត្រូវប្រើច្បាប់ណាមួយនៅឡើយទេ»។

គួរបញ្ជាក់ថា តុលាការខេត្តតៃនិញវៀតណាមកាលពីថ្ងៃទី ៣១ កក្កដា បានកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ឈ្មោះ មៀច ស្រីនាង អាយុ ២៧ ឆ្នាំ មានលំនៅក្នុងរាជធានីភ្នំពេញពីបទជួញដូរគ្រឿងញៀនឆ្លងដែនប្រភេទមេតំហ្វេតាមីនចំនួន ៥ កញ្ចប់ទម្ងន់ជិត ៥ គីឡូក្រាមពីកម្ពុជា ចូលវៀតណាមតាមច្រកព្រំដែនអន្តរជាតិម៉ុកបៃនៃខេត្តតៃនិញកាលពីខែធ្នូ ឆ្នាំ ២០១៩។

ស្ត្រី​ខ្មែរ​ដែល​ត្រូវបានតុលាការវៀតណាមកាត់ទោស​ប្រហារជីវិត​ ​ពី​បទ​​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។ រូបថត VNA


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង