Yearendyearend1140x150

លទ្ធផលតេស្ត៖ជនជាតិហុងគ្រីដែលរត់ចេញពីចត្តាឡីស័កនៅសៀមរាប«មានផ្ទុកកូវីដ-១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ បុរសជនជាតិហុងគ្រីម្នាក់ ដែលរត់គេចចេញពីចត្តាឡីស័កមួយកន្លែងនៅក្នុងខេត្តសៀមរាម ត្រូវបានលទ្ធផលធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញបាន«មានផ្ទុកកូវីដ-១៩»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៦ កញ្ញានេះ។

ក្រោយពីទទួលបានលទ្ធផលតេស្តនេះ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល សហការជាមួយនិងអង្គការសុខភាពពិភពលោក និង មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយនឹងបន្តជូនដំណឹងដល់សាធារណជននូវការវិវត្ត ឬហេតុការណ៍មិនប្រក្រតីណាមួយ។

គួរបញ្ជាក់ថា បុរសជនជាតិហុងគ្រីដែលផ្ទុកវីរុសកូវីដ-១៩ មានឈ្មោះថា MAGYAR HUNGARIAN មានអាយុ ៧០ឆ្នាំម្នាក់នោះ ជាអ្នកដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានបន្តមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តនៅថ្ងៃដំបូងនោះគឺអវិជ្ជមានវីរុសកូវីដ-១៩ និងបន្តធ្វើចត្តាឡីស័កស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅថ្ងៃទី១៣ថ្ងៃនៃការធ្វើចត្តាឡីស័ក ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បុរសជនជាតិហុងគ្រីរូបនោះ ក៏ត្រូវបានធ្វើតេស្តជាលើកទី២ឡើងវិញ ក្នុងថ្ងៃរង់ចាំស្រាប់តែក្រុមការងារសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសជនជាតិហុងគ្រីម្នាក់នោះបានឡើយ ហើយគាត់បានរត់គេច និងមិនបានឃើញគាត់នៅកន្លែងស្នាក់នៅតែម្ដង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង