Yearendyearend1140x150

សម្ដេចស ខេង៖ «មិនថាមន្រ្តីផ្កាយប៉ុន្មានទេ ឲ្យតែខុសច្បាប់ចាប់ទាំងអស់»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រៃវែង៖សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ត្រូវអនុវត្តច្បាប់ឱ្យមានតម្លាភាពរវាងប្រជាពលរដ្ឋ និងមន្ត្រីគ្រប់ថ្នាក់។សម្ដេចបានថ្លែងថា ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មិនថាក្មេងចាស់ ប្រុសស្រី អ្នកតូចអ្នកធំទេ ឲ្យតែប្រព្រឹត្តខុសច្បាប់ គឺត្រូវតែផ្តន្ទាទោស និងផាកពិន័យ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាមួយកន្លែង ខេត្តព្រៃវែង សម្តេច ស ខេង បានលើកឡើងថា មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ត្រូវតែរឹតបន្តឹងច្បាប់ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ដែលបានប្រព្រឹត្តខុសនឹងច្បាប់ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

សម្តេចបានបញ្ជាឲ្យមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ មិនត្រូវលើកលែងទោសចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ ទោះបីជាបុគ្គលនោះជាមន្រ្តីមានឋានៈខ្ពស់ ផ្កាយ៣ ផ្កាយ៤ ក៏ដោយពោលគឺមន្រ្តីនគរបាលចរាចរណ៍ត្រូវតែអនុវត្តទៅតាមច្បាប់ដែលបានចែង។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក សម្តេច ស ខេង បានបញ្ចេញនូវយោបល់ផ្ទាល់ខ្លួនថា “យើងគួរតែយកការអនុវត្តច្បាប់ជាកត្តាសំខាន់ទី១ បន្ទាប់មកយកការអប់រំជាកត្តាសំខាន់ទី២។ ព្រោះថាបើយើងយកការអប់រំដាក់ខាងមុខ វាហាក់ដូចជាមិនមានប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់”។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេចស ខេង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង