Yearendyearend1140x150
Img 0571

ជនជាតិហុងគ្រីម្នាក់រត់ចេញពីចត្តាឡីស័ក ខណៈសង្ស័យមានវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បុរសជនជាតិហុងគ្រីម្នាក់ ឈ្មោះថា MAGYAR HUNGARIAN 

បានរត់ចេញពីចត្តាឡីស័ក ខណៈសង្ស័យមានវិជ្ជមានកូវីដ-១៩ 

ភ្នំពេញ៖ទន្ទឹមនឹងការរង់ចាំការវិភាគបញ្ជាក់ពីភាពវិជ្ជមានវីរុស-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រោយពីត្រូវបានបង្ហាញលទ្ធផលសង្ស័យថាមានករណីវិជ្ជមានកូវីដ-១៩ បុរសជនជាតិហុងគ្រីម្នាក់ បានរត់គេចខ្លួនចេញពីចត្តាឡីស័កមួយកន្លែងនៅក្នុងខេត្តសៀមរាមជាកន្លែងខ្លួនស្នាក់នៅ។ នេះបើយោងទៅតាមក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងការផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជាផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បុរសជនជាតិហុងគ្រីម្នាក់ត្រូវបានសង្ស័យថាមានករណីវីរុសកូវីដ-១៩ ដែលបានរាយការណ៍ដោយមន្ទីរពេទ្យខេត្តសៀមរាប។ បុរសនោះមានឈ្មោះថា MAGYAR HUNGARIAN មានអាយុ ៧០ឆ្នាំម្នាក់នោះ ជាអ្នកដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានបន្តមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តនៅថ្ងៃដំបូងនោះគឺអវិជ្ជមានវីរុសកូវីដ-១៩ និងបន្តធ្វើចត្តាឡីស័កស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅថ្ងៃទី១៣ថ្ងៃនៃការធ្វើចត្តាឡីស័ក ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បុរសជនជាតិហុងគ្រីរូបនោះ ក៏ត្រូវបានធ្វើតេស្តជាលើកទី២ឡើងវិញ ហើយបានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩។

ទន្ទឹមនឹងពេលនៃការបញ្ចូនវត្ថុសំណាក និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុស-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងទទួលបានលទ្ធផលនៅពេលល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែក្រុមការងារសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសជនជាតិហុងគ្រីម្នាក់នោះបានឡើយ ហើយគាត់បានរត់គេច និងមិនបានឃើញគាត់នៅកន្លែងស្នាក់នៅតែម្ដង។ ហើយបច្ចុប្បន្ន អធិការដ្ឋាននគរបាលក្រុងសៀមរាបក៏ដូចជាអាជ្ញារធរសមត្ថកិច្ចខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយរុករកបុរសជនជាតិហុងគ្រីរូបនោះ តែនៅតែមិនទាន់រកឃើញ។

រូបភាពដោយ៖ ក្រសួងសុខាភិបាលកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង