Yearendyearend1140x150

កម្ពុជាមាន«ខ្សែស្រឡាយចិន»ប្រមាណ១លាននាក់ភាគច្រើនជាអ្នកជំនួញធំៗ

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖អ្នកឧកញ៉ា គិត ម៉េង,អ្នកឧកញ៉ា ពុង ឃាវសែ,លោកឧកញ៉ា ឡៅ ម៉េងឃីន,អ្នកឧកញ៉ា កុក អាន។


ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២០នេះ កម្ពុជាមានពលរដ្ឋខ្សែស្រឡាយចិនប្រមាណ ១ លាននាក់ក្នុងនោះ ៨០០.០០០ នាក់ជាជនជាតិចិនសញ្ជាតិខ្មែរ និង ២០០.០០០ នាក់ជាជនជាតិចិនសញ្ជាតិចិន។នេះបើយោងតាមរបាយការណ៍របស់សមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជា។

របាយការណ៍ដដែលបានលើកឡើងថា ពលរដ្ឋខ្សែស្រឡាយចិនប្រមាណ ១ លាននាក់គឺពូកែរកស៊ី ជាពូជសាស្ត្រដែលមានប្រាជ្ញា និងជាអ្នកពូកែជំនាញគ្រប់វិស័យ។ ក្រោមបរិយាកាសធុរកិច្ចធូរស្រាលក្នុងប្រទេសកម្ពុជា ភាពជោគជ័យរបស់ជនជាតិចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។

អ្នកជំនួញក្នុងប្រទេសកម្ពុជាដែលមានទ្រព្យស្តុកស្តម្ភ សព្វថ្ងៃភាគច្រើនជាកូនចៅចិន រួមមានឧកញ៉ា លី យុងផាត់ ឧកញ៉ា ឡៅ ម៉េងឃីន ឧកញ៉ា ឃុន សៀ ឧកញ៉ា សំ អាន ឧកញ៉ា កុក អាន ឧកញ៉ា គិត ម៉េង និងលោកជំទាវ លីម ឈីវហូរ ។ល។ ទន្ទឹមនឹងនេះ ប្រទេសចិនបានក្លាយជាប្រភពវិនិយោគបរទេស ដៃគូពាណិជ្ជកម្ម និងជាប្រភពទេសចរណ៍ធំជាងគេនៃប្រទេសកម្ពុជា ហើយការប្រើប្រាស់ភាសាចិនក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចកាន់តែច្រើនជាមុន។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជា បានថ្លែងថា ការរៀនសូត្រភាសាចិនមិនមែនគ្រាន់តែដើម្បីទទួលមរតកវប្បធម៌ចិនប៉ុណ្ណោះទេ ថែមទាំងអាចចេះភាសាសេដ្ឋកិច្ចមួយទៀតផងដែរ។ភាសាចិនគឺជាឧបករណ៍ទំនាក់ទំនងល្អបំផុតនៅពេលធ្វើជំនួញជាមួយប្រជាជនចិន ហើយនៅក្នុងយុគសម័យនេះប្រទេសចិនគឺខ្លាំងគ្រប់ជ្រុងជ្រោយ និងបានក្លាយជាសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោក។

អ្នកឧកញ៉ា ពុង ឃាវសែ បានសង្កត់ធ្ងន់ថា នៅពេលដែលប្រទេសកម្ពុជានិងចិនមានទំនាក់ទំនងកាន់តែជិតស្និទ្ធិ បន្ទាប់ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ការប្រើប្រាស់ភាសាចិន គឺកាន់តែមានសារសំខាន់ណាស់។ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និង ខ្សែស្រឡាយចិនទាំងអស់នៅកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍នៃការអប់រំភាសាចិន។ មនុស្សគ្រប់រូបបរិច្ចាគថវិកាដើម្បីបង្កើតសាលារៀននៅកន្លែងផ្សេងៗ គោលបំណងគឺសង្ឃឹមថាវប្បធម៌ចិននឹងត្រូវបានឆ្ពោះទៅមុខលើទឹកដីខ្មែរ ហើយកូនចៅចិនទាំងអស់នឹងមានប្រាជ្ញា និងជោគជ័យទាំងអស់គ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង