Yearendyearend1140x150
Img 0571

【វីដេអូ】និស្សិតខ្មែរ៣រូបបង្កើត«គម្រោងព្រលានយន្តហោះ»ដោយបង្ហាញរចនាបថខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
និស្សិតខ្មែរ៣រូបបង្កើត«គម្រោងព្រលានយន្តហោះ»ដោយបង្ហាញរចនាបថខ្មែរ 
(រូបភាពដោយ៖ ហ្វេសប៊ុក និស្សិត Ly Heang Kao)

ភ្នំពេញ៖យោងតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់យុវជនមួយរូបមានឈ្មោះថា Ly Heang Kao ដែលបានធ្វើឱ្យមានការគាំទ្រ និងការកោតសរសើរជាខ្លាំងពីសាធារណជនជាច្រើន ចំពោះនិស្សិតខ្មែរទាំងបីរូបនោះ ដែលពួកគាត់ជាក្រុមនិស្សិតសិក្សាជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលក្នុងវីដេអូនៃគម្រោងនោះ បានបង្ហាញទសណីយភាព និងដំណើរការដ៏គួរឱ្យកោតសរសើរទៅលើរចនាបថស្រស់ស្អាតប្រកបដោយភាពច្នៃប្រឌិត បង្កប់ដោយលក្ខណៈភូមិសាស្រ្ត និង លក្ខណៈខ្មែរ មិនធ្លាប់មានពីមុនមក គម្រោងអាកាសយាន្តដ្ឋានកម្ពុជាសម្រាប់ឆ្នាំ ២០៥០ (#Krongkampucheaairport2050) និងមានលក្ខណៈទំនើបប្លែក សាកសមតាមសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា តាមការរៀបរាប់របស់ម្ចាស់ហ្វេសប៊ុកដែលជាសហស្ថានិកម្នាក់ក្នុងចំណោមទាំងបីរូបគឺលោក កៅ លីហ៊ាង បានសរសេររៀបរាប់ត្រួសៗពី « ប្រធានបទនៃគម្រោងសារណាបញ្ចប់ថ្នាក់ឧត្តមសិក្សារបស់ក្រុមនិស្សិតខាងលើមានឈ្មោះថា “អាកាសយាន្តដ្ឋានអន្តរជាតិក្រុង កម្ពុជា” ដោយមានការចូលរួមពីនិស្សិតចំនួនបីរូបគឺនិស្សិត កៅ លីហ៊ាង និស្សិត ខៀវ គឹមហុង និងនិស្សិត ណា ស៊ីដាវីត ហើយដឹកនាំដោយសាស្រ្តចារ្យ ឆ័យ ការណូ អៀម សុគន្ធ និង សាស្រ្តាចារ្យសុត វ៉ាន់ថា ដោយចំណាយរយះពេលសិក្សាពេញមួយឆ្នាំ ដើម្បីបញ្ចប់គម្រោងសារណានៃមុខវិជ្ជាសិក្សារបស់ខ្លួន»៕

(រូបភាពដោយ៖ ហ្វេសប៊ុក និស្សិត Ly Heang Kao)
(រូបភាពដោយ៖ ហ្វេសប៊ុក និស្សិត Ly Heang Kao)
(រូបភាពដោយ៖ ហ្វេសប៊ុក និស្សិត Ly Heang Kao)
(រូបភាពដោយ៖ ហ្វេសប៊ុក និស្សិត Ly Heang Kao)



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង