Yearendyearend1140x150

សាលារៀនភាសាចិនទួនហ្វានឹងបើកចូលរៀនវិញនៅថ្ងៃទី២៨ខែកញ្ញា

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តសាលារដ្ឋ និងសាលាឯកជនមួយចំនួនដែលបានឆ្លើយតបនឹងល័ក្ខខ័ណ្ឌក្នុងការបើកថ្នាក់រៀនឡើងវិញ សាលារៀនទួនហ្វា គឺជាសាលារៀនភាសាចិនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យបើកថ្នាក់រៀនឡើងវិញ។

លោកឧកញ៉ាឡាវ ម៉េងឃីន ប្រធានសមាគមនិកាយចិនទាជីវនៅប្រទេសកម្ពុជា កាលពីថ្ងៃ២១នេះបានបើកកិច្ចប្រជុំមួយ ដើម្បីរៀបចំសម្រាប់ការបើកថ្នាក់រៀនឡើងវិញរបស់សាលាទួនហ្វា។លោកឧកញ៉ាបានមានប្រសាសន៍ថា៖ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី ១៧ ខែមីនាសាលារៀនទាំងអស់នៅទូទាំងប្រទេសកម្ពុជាត្រូវបានបិទអស់រយៈពេលជាច្រើនខែ។

លោកបន្តថា នៅពេលដែលការរាលដាលនៃជំងឺនេះបានធូរស្បើយបន្តិចម្តងៗមក ក្រសួងដែលពាក់ព័ន្ធផ្សេងៗបានអនុញ្ញាតឱ្យសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចបើកថ្នាក់រៀនឡើងវិញតាមដំណាក់កាល។សាលារៀនទួនហ្វាត្រូវបានវាយតម្លៃដោយក្រសួងអប់រំថាបានបំពេញតាមស្តង់ដារបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានយល់ព្រមអោយបើកថ្នាក់រៀនឡើងវិញនៅថ្ងៃទី ២៨ នៃខែកញ្ញានេះ។

លោកឧកញ៉ាបានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់នៃសាលារៀនទួនហ្វាសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីធ្វើការត្រៀមមុនពេលចាប់ផ្តើមថ្នាក់រៀនឡើងវិញ និង ធ្វើការងារយ៉ាងល្អក្នុងការបង្ការការរីករាលដាលនិង អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា សាលារៀនទួនហ្វាជាសាលារបស់សមាគមនិកាយចិនទៀជីវកម្ពុជា បច្ចុប្បន្ននេះមាន២កន្លែងនៅក្នុងទីក្រុងភ្នំពេញ ដែលមានសិស្សសរុបប្រមាណ១ម៉ឺន៦ពាន់នាក់ ស្មើនឹង១ភាគ៣នៃចំនួនសិស្សសាលារៀនភាសាចិនទូទាំងប្រទេសកម្ពុជា។បច្ចុប្បន្នសាលានេះ ជាសាលារៀនភាសាចិនដែលមានទំហំធំជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេក្នុងប្រទេសកម្ពុជា និងមានកិត្តិស័ព្ទល្បីរន្ទឺដល់បរទេសផងដែរ។

ចាប់តាំងពីឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ននេះ សាលារៀនទួនហ្វាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនសំរាប់ប្រទេសកម្ពុជា ដែលអាចនិយាយបានថាធនធានមនុស្សដែលបានរៀននៅសាលារៀនទួនហ្វាមានពាសពេញផ្ទៃប្រទេស ហើយពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាអោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ដោយមើលឃើញនូវសក្តានុពលនេះ សមាគមនិកាយចិនទៀជីវកម្ពុជា បានសម្រេចសាងសង់អគារសិក្សាថ្មីមួយថែមទៀត និង បានចាប់ផ្តើមសាសសង់កាលពីខែមិថុនាឆ្នាំ២០១៩កន្លងមក ដោយរហូតមកដល់ពេលនេះបានសម្រេចប្រហែលជា៦០ភាគរយហើយ។ក្នុងគម្រោងទាំងមូលមានអគារសរុបចំនួន៥អគារ គ្រោងនឹងឈានដល់ដំណាក់កាលបញ្ចប់គ្រោងអគារជាបន្តបន្ទាប់នៅខែតុលាខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង