Yearendyearend1140x150

សម្តេច ហ៊ុន សែន៖«យន្តការអន្តរជាតិ»កំពុងរងការបំផ្លាញដោយពួកមហាអំណាច

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន ឡើងថ្លែងសន្ទរថានៅអង្គការសហប្រជាជាតិនាពេលកន្លងមក។

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា «យន្តការអន្តរជាតិ» និង ការប្ដេជ្ញាចិត្តរបស់ប្រទេសជាសមាជិកដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញដោយពួកមហាអំណាច និង តម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ។ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ ក្រោមមូលបទ៖ «អនាគតដែលយើងទាំងអស់គ្នាចង់បាន, សហប្រជាជាតិដែលយើងត្រូវការ ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម»ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០។

នៅចំពោះមុខនៃសមាជិកជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា នៅក្នុងបុព្វកថានៃធម្មនុញ្ញអង្គការសហប្រជាជាតិ, មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់ នូវ «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និង ការរីកចម្រើនក្នុងសង្គមសម្រាប់ប្រជាជនគ្រប់រូប» គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព, ការលើកកម្ពស់សិទ្ធិមនុស្ស និង ធានានូវវឌ្ឍនភាពសង្គម ។ផ្ទុយពីទស្សនវិស័យនេះនៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលកំពុងតែស្ថិតនៅជាធរមាន, យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និង ការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញ និង តម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។

សម្តេចហ៊ុន សែន បានលើកឡើងពីបញ្ហាជាក់ស្តែងដូចជា យន្តការពហុ- ភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារទង្វើជាតិនិយមជ្រុល និង គាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក។សម្រាប់សម្តេចជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍ តែងត្រូវបានបែ្រក្លាយជា មុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិទទួលបានសន្តិភាព, សិទ្ធិរស់-រានមានជីវិត, សិទ្ធិទទួលបានអាហារ, ទីជម្រក និង ការងារ ជាដើម ។

សម្តេចហ៊ុន សែន បានចាត់ទុកជាមូលហេតុមួយដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចប្រឹងប្រែងស្តារ និង អភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រ ពិសេស តាមរយៈការធ្វើនយោបាយូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស បម្រើឲ្យរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន ។ ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើសរើសយកឯករាជ្យ និង អធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិភាព និង ការអភិវឌ្ឍ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គិតថានេះ គឺជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបៀបវារៈឆ្នាំ ២០៣០ បនែ្ថមពីលើបញ្ហាប្រឈមបន្ទាន់ទាំង- ឡាយ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និង ផលប៉ះពាល់នៃជំងឺនេះ មកលើសង្គម និង សេដ្ឋកិច្ច ។

ក្នុងនាមជាសមាជិកសម្តេចជឿជាក់ថាបណ្ដារដ្ឋជាសមាជិកត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិដែលមានចែងក្នុងសេចក្ដីប្រកាសស្ដីពីការរំឮកខួបទី ៧៥ នៃអង្គការសហប្រជាជាតិ ហើយកំណត់យក នឹងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ ឲ្យអាចរស់នៅបាន ក្នុងវិបុលភាព និង ក្នុងសង្គមមួយដែលប្រកបដោយបរិយាប័ន្ន និង ភាពសុខដុមរមនា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង