Yearendyearend1140x150

ព្រះសង្ឃមួយអង្គ​​ធ្វើ«អត្តឃាតដុត»ខ្លួនឯង

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

បាត់ដំបង៖ ព្រះសង្ឃមួយអង្គ ព្រះនាម ហាត ហាក់ គង់នៅវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយអង្គឯង នៅក្នុងបន្ទប់កុដិលេខ២ ជាន់ទី២។

បើតាមប្រភពពីព្រះចៅអធិការវត្តខាងលើបានឱ្យដឹងថា នៅពេលមានផ្សែងភ្លើងបានហុយយ៉ាងខ្លាំងចេញពីបន្ទប់ ប៉ុន្តែដោយសារបន្ទប់នោះបានដាក់គន្លឹះទ្វារពីខាងក្នុង ឃើញយ៉ាងដូច្នេះព្រះអង្គក៏បានស្រែកហៅគ្នាមកជួយពន្លត់ភ្លើង និងបាននាំគ្នាទាញទ្វារបើកចូលទៅ ក៏ឃើញព្រះសង្ឃរូបនោះ ត្រូវបានភ្លើងឆេះអស់ខ្លួនប្រាណ  និងភ្លើងកំពុងឆេះពេញបន្ទប់ ហើយបានលឺលោកសង្ឃរូបនោះ សូត្រធម៌ថា ពុទ្ធំ សរណំ គច្ឆាមិ។

ក្រោយកើតហេតុ ព្រះសង្ឃនៅវត្តក៏បាននាំគ្នាចាក់ទឹកពន្លត់ភ្លើងអស់ទៅ ហើយលោកសង្ឃរូបនោះ ក៏បានផុតដង្ហើម លាចាកលោកផងដែរ ក្រោយមក ព្រះចៅអធិការវត្តខាងលើក៏បានតេហៅឱ្យសមត្ថកិច្ចមកចុះត្រួតពិនិត្យ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អត្តឃាត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង