Yearendyearend1140x150

សម្តេច ហ៊ុន សែន៖កូវីដគំរាមកំហែងយ៉ាងខ្លាំងដល់ការអភិវឌ្ឍកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន នៅថ្ងៃទី២១ កញ្ញានេះ បានសម្តែងនូវការសោកស្តាយពាក់ព័ន្ធនឹងផលប៉ះពាល់នៃផ្នែកសេដ្ឋកិច្ចដោយសារតែកូវីដ-១៩ ដែលបានគំរាមកំហែងយ៉ាងខ្លាំងដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា។


ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែសន្តិភាពកម្ពុជាមានឱកាសប្រឹងប្រែងងើបឈរដោយខ្លួនឯងប្រកបដោយមោទនភាពបំផុត បានកសាងប្រទេសជាតិឡើងវិញ លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រក្រីរបស់ប្រជាជន ហើយនៅរយៈពេលជាង២ទសត្សរ៍កន្លងទៅនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបន្តឈរកំពូលតារាងខ្ពស់៧ភាគរយ។


ប៉ុន្តែជាគួរឱ្យសោកស្តាយរលកព្យុះនៃវិបត្តិជំងឺឆ្លងកូវីដ១៩ បាននិងកំពុងបោកបក់មកលើសេដ្ចកិច្ច និងសង្គមនៅក្នុងបណ្តាលប្រទេសស្ទើរតែទាំងអស់ ក្នុងនោះក៏មានកម្ពុជាផងដែរ។សម្រាប់សម្តេច ហ៊ុន សែន ការរីករាលដាលនៃមេរោគកូវីដនេះ បានបង្កការគំរាមគំហែងយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានរយៈពេល៣០ឆ្នាំចុងក្រោយ ហើយតាមការប៉ាន់ប្រមាណសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះក្នុងរង្វង់ -១.៩%នៅក្នុងឆ្នាំ២០២០។


យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សានូវភាពជាម្ចាស់ការលើការងារជាអាទិភាពចម្បងពីរគីទី១ ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២ ការរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង