Yearendyearend1140x150

កម្ពុជា-សិង្ហបុរីគម្រោងបង្កើត«មជ្ឈមណ្ឌលភស្តុភារកម្ម»លើដីជិត១០០ហិកតានៅទំនប់កប់ស្រូវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA)

ភ្នំពេញ៖ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គ្រោងនឹងមានទីតាំងនៅតមបន់ទំនប់កប់ស្រូវក្នុងផ្ទៃដីជិត១០០ហិចតា។ជាគម្រោងវិនិយោគដែលកំពុងមានការចាប់អារម្មណ៍ពីរដ្ឋាភិបាលសិង្ហបុរី នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ការសិក្សារបស់រាជរដ្ឋាភិបាល និងភ្នាក់ងាររបស់JAIKA នៅក្នុងប្លង់មេកន្លងមក ខាងក្រសួងបានសិក្សាខ្លះហើយនូវគម្រោងនេះ នៅតែការដោះស្រាយបញ្ហាបន្តិចបន្ទួចមុននឹងចាប់ផ្តើមដំណើរការនូវការសាងសង់គម្រោងនេះ។

លោក ស៊ិន ចន្ធី បន្តថា បន្ទាប់ពីគម្រោងនេះបានដោះស្រាយបញ្ហាចប់សព្វគ្រប់ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំគម្រោងការដេញថ្លៃក្នុងការសាងសង់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដែលនឹងមានទីតាំងនៅទំនប់កប់ស្រូវក្នុងផ្ទៃដីជិត១០០ហិចតា។

លោក ស៊ិន ចន្ធី បានសង្ឃឹមយ៉ាងមុតមាំថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាគម្រោងដ៏ល្អមួយដើម្បីបម្រើដល់វិស័យដឹកជញ្ជូននៅប្រទេសកម្ពុជាឲ្យមានភាពងាយស្រួល និងអាចដោះស្រាយពីបញ្ហាការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញផ្សេងៗ។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកន្លងទៅថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលសិង្ហបុរី នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងស្វាគមន៍ក្រុមហ៊ុន YCH ដែលមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសហការ សម្របសម្រួល និងដោះស្រាយបញ្ហារាំងស្ទះ ដោយបានរៀបចំជាក្រុមការងារបច្ចេកទេសសម្រាប់សម្របសម្រួលការអនុវត្តគម្រោងនេះ។

ឯកឧត្ដម ស៊ុន ចាន់ថុល  បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។រាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងភូមាជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង