Yearendyearend1140x150

ណាហ្គាវើលដ៍ ផ្តល់ជូននូវបទពិសោធន៍រីករាយបំផុតក្នុងឱកាសបុណ្យសែនព្រះខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ពុកម៉ែបងប្អូនអបអរពិធីបុណ្យសែនព្រះខែដែលជាពិធីប្រចាំឆ្នាំដ៏សំខាន់មួយរបស់ចិន។ ក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ មានលក់នំសែនព្រះខែ និងម្ហូបពិសេសៗជាច្រើនមុខ ព្រមទាំងមានការសម្តែងសិល្បៈដ៏អស្ចារ្យរៀងរាល់ថ្ងៃផងដែរ។

ក្រុមមេចុងភៅឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ សូមណែនាំនំសែនព្រះខែ ៤ រសជាតិដែលមានគ្រឿងផ្សំពិសេស និងដុតថ្មីៗរៀងរាល់ថ្ងៃ ដូចជា រសជាតិគ្រាប់ឈូកស ស្លឹកតើយ និងទុរេន និងរសជាតិទីរ៉ាមីស៊ុថ្មីដែលមានរសជាតិកាហ្វេបែបអ៊ីតាលី។ នំសែនព្រះខែទាំងនេះ មានសម្បកទន់ និងជម្រើសស្នូលធម្មតា និងស៊ុតពីរដែលតំណាងឲ្យខែពេញបូរមី និងសំណាងល្អ។

នំសែនព្រះខែមួយ ដុំតម្លៃ ១០ ដុល្លារ ឬចាប់ពី ៣៦ ដុល្លារសម្រាប់នំរសជាតិទាំង ៤ ដែលខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាតដែលមានលក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ លោកអ្នកអាចកម្ម៉ង់ដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ [email protected] ។ កម្ម៉ង់លើសពី ៣០ ប្រអប់ ឬច្រើនជាងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២៥%។ អ្នកប្រើ Alipay ទទួលបានការបញ្ចុះតម្លៃ ១៥% ហើយសមាជិកណាហ្គាវើលដ៍រីវ៉ត ទទួលបានការបញ្ចុះតម្លៃ ១០% (ចុះឈ្មោះឥតគិតថ្លៃ)។

សម្រាប់ការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកជាទីស្រឡាញ់របស់អ្នក សូមអញ្ជើញទៅពិសាម្ហូបឈុតពិសេសនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ រួមមាន ទាប៉េកាំងខ្វៃ បង្គាស្រុស សាច់គោចំឡក បង្កងទន្លេមេគង្គចំហុយ បាយឆាលាយប៉ាវហ៊ឺ និងម្ហូបបែបចិនជាច្រើនមុខទៀត។ ម្ហូបឈុត ៨ មុខសម្រាប់មួយតុគ្នា ៤ នាក់ តម្លៃត្រឹមតែ ៣៦៨ ដុល្លារ។ ចំណែកម្ហូបឈុត ៩ មុខសម្រាប់គ្នា ៨ ទៅ ១០ នាក់ តម្លៃតែ ៤៨៨ ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ផងដែរ នៅម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចូលរួមសម្តែងដោយអ្នកសិល្បៈចម្រុះជាតិសាសន៍ដ៏ប៉ិនប្រសប់មកពីជុំវិញពិភពលោក។ លើសពីនេះ លោកអ្នកអាចកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅក្នុងអគារដែលមានការតុបតែងចម្រុះពណ៌ដ៏ភ្លឺផ្លេក ចង្កៀងគោម និងរូបទន្សាយនៅច្រកចូលធំណាហ្គាវើលដ៍ទី១ និងនៅណាហ្គាវើលដ៍ទី២ ផងដែរ។

ណាហ្គាវើលដ៍ យកចិត្តទុកដាក់បំផុតទៅលើសុខភាពរបស់អតិថិជន និងបុគ្គលិក។ ណាហ្គាវើលដ៍ បាន និងកំពុងអនុវត្តវិធានការបង្ការនៅទូទាំងអគារទាំងពីរដើម្បីធានាសុវត្ថិភាពសម្រាប់គ្រប់គ្នា។ អតិថិជន និងបុគ្គលិកទាំងអស់ ត្រូវបានតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់មុខ រក្សាគម្លាតសុវត្ថិភាព និងលាងដៃជាមួយជែលលាងដៃដែលមានផ្តល់ជូននៅទូទាំងអគារទាំងពីរ។

សូមអញ្ជើញទៅណាហ្គាវើលដ៍ និងអបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងបរិយាកាសដ៏រីករាយ។

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែល មានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី កម្សាន្ត ឬការប្រជុំផ្សេងៗ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង