Yearendyearend1140x150

ដីដាំដុះដំណាំស្រូវកសិករកម្ពុជាកើនឡើង៩៩,០៩% ទទួលបានផលជាង៨៥%នៅឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅឆ្នាំ២០២០ ការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករបានកើនឡើងរហូតដល់ ៩៩,០៩% នៃផ្ទៃដីដាំដុះស្រូវសរុប ។ រីឯការប្រមូលផលស្រូវវិញគឺបានកើនឡើងរហូតដល់ជាង ៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប ។

យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្រសួងបានឱ្យដឹងទៀតថា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ ។

ដើម្បីសម្រេចបាននូវមហិច្ឆតាខាងលើ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវ និងសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានដាក់ឲ្យដំណើរនូវឧបករណ៍ និងគ្រឿងយន្តកសិកម្មមួយចំនួន បញ្ជ្រាបទៅក្នុងសហគមន៍កសិកម្ម និងកសិករដែលមានកម្រិតជីវភាពមធ្យម ជាបណ្តើរៗ ស្របទៅតាមលក្ខណៈភូមិសាស្រ្ត ទំហំដីធ្លីរបស់កសិករ ធនធាន និងឆ្លើយតបទៅនឹងការថមថយនៃកំលាំងពលកម្មក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននិងនាពេលអនាគត់ ។

ក្រសួងបន្ថែមថា ការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដូចគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង